ដូចដែល​អ្នក​បាន​ឃើញ​នៅ​ក្នុង​តារាង​នៃ​ការ​ធ្វើតេស្ត​ក្នុង​រូប​ខាង​ក្រោម​អីចឹង។ Smartphone ទើប​ចេញ​រូប​ផ្លូវការ​បាន​មិន​ដល់​មួយ​សប្ដាហ៍ Nexus 5 ដែល​ជា​សមិទ្ធផល​រួម​គ្នា​រវាង LG និង Google ពិត​ជា​មាន​សមត្ថភាព​ប្រើ​សម្រាប់​កម្សាន្ត​ហ្គេម​មែន គឺ​ជាប់​លំដាប់​លេខ ២ បន្ទាប់ពី iPhone 5S។

Smartphone នេះ​បំពាក់ GPU ប្រភេទ Adreno 330 ជាប់​លេខ២ ជា​ទូរសព្ទ​ដែល​មានសមត្ថភាព​ដំណើរការ​ហ្គេម​បាន​យ៉ាង​ល្អ​បំផុត​លើ Smartphone នានា បន្ទាប់​ពី iPhone 5S ដែល​ប្រើ PowerVR G6430 GPU បាន​លេខ ១។ ទោះ​ជា​យ៉ាងណាក៏ដោយ នេះ​គ្រាន់​ជា benchmark បង្ហាញ​ពី​សមត្ថភាព​ក្នុង​ការ​លេង​ហ្គេម​នៅ​លើ Smartphone ប៉ុណ្ណោះ សម្រាប់​ជាក់​ស្ដែង​យ៉ាងណា​នោះ​គឺ​អាស្រ័យ​ប្រិយមិត្ត​បាន​ប្រើ​ផ្ទាល់។

ទូរសព្ទ Nexus 5 មាន​លក្ខណៈ​សម្បត្តិ​ដូច​ជា៖

- អេក្រង់ True HD IPS Plus ​បញ្ជា​ដោយ touchscreen ទំហំ ៤,៩៥អ៊ីញ (1080 x1920px) រួម​ជា​មួយ​ដង់ស៊ីតេ​ភិចហ្សែល 445ppi
- កាមេរ៉ា​ក្រោយ​ទំហំ 8MP រួម​ជា​មួយ autofocus, LED flash និង​បច្ចេកវិទ្យា OIS
- កាមេរ៉ា​មុខ​ទំហំ 1.3MP
- ប្រព័ន្ធ​ប្រតិបត្តិការ Android KitKat 4.4​ (ជា​Smartphone ដំបូង​បង្អស់​ដែល​​ដំណើរការ​ដោយ​Android ស៊េរី​ចុងក្រោយ​នេះ)
- CPU ប្រភេទ Quad-core ល្បឿន 2.3Ghz
- ប្រើ chip របស់ Qualcomm គឺ MSM8974 Snapdragon 800
- GPU Adreno 330
- RAM ទំហំ 2GB
- Memory ម៉ាស៊ីន​ទំហំ 16GB/32GB
- ប្រព័ន្ធ​បណ្ដាញ 2G/3G/4G LTE
- តំណភ្ជាប់៖ Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi hotspot, bluetooth v4.0, microUSB v2.0
- មាន NFC
- វិមាត្រ (ប xទទ xកម្រាស់)៖ (១៣៧,៩មម x ៦៩,២មម x ៨,៦មម)
- ទម្ងន់ ១៣០ក្រាម
- ប្រភេទ​ស៊ីមកាត Micro-SIM
- ពណ៌​ចំនួន ២ គឺ​ស និង​ខ្មៅ
- ថ្ម​ប្រភេទ Li-Po កម្រិត​ថាមពល 2300mAh ជាប់​នឹង​ម៉ាស៊ីន
- បច្ចេកវិទ្យា​សាក​ថ្ម​តាម Wireless

Nexus 5 ទំហំ 16GB ថ្លៃ ៣៤៩ដុល្លារ ខណៈ 32GB ថ្លៃ ៤០០ដុល្លារ មាន​លក់​នៅ Google Play Store ចាប់​ពី​ថ្ងៃ ០១ វិច្ឆិកា​នេះ ​ទៅ​ហើយ​ ហើយ​បន្ទាប់​ពី​នោះ​ហាង Sprtint, T-Mobile, Amazon, Best Buy និង RadioShack នឹង​មាន​លក់​បន្តបន្ទាប់។ ពិត​ជា​ពិសេស​បើ​តាម​គេហទំព័រ​បាន​ឱ្យ​ដឹង​ថា Nexus 5 16GB ដែល​ដាក់​លក់​លើ Play Store លក់​ដាច់​អស់​រលីង​ក្នុង​រយៈពេល​ត្រឹមតែ ២ម៉ោង៕

អត្ថបទ៖ LG Nexus 5 ថា​ចេញ​ ចេញ​មែន ប្រើ Android 4.4 KiKat មុន​គេទៀត

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ pandaapp