បើ​ទោះ​ជា​សាយភាយ​ព័ត៌មាន​បែក​បាក់​ចំណង​ស្នេហ៍ ប៉ុន្តែ​គេ​ឃើញ​គូស្នេហ៍​វ័យ​ក្មេង​មួយ​គូ​ គង់​ ចាន់​ស្រីមុំ និង​កំលោះ​ គឹម សីហា នៅ​តែ​លេច​ឡើង​នូវ​ភាព​ផ្អែម​ល្ហែម​ជាមួយ​គ្នា​ម្តង​ហើយ​ម្តង​ទៀត ទាំង​នៅ​ខាង​ក្រៅ និង​នៅ​លើ​បណ្ដាញ​សង្គម។

រូបថត៖ បណ្តាញ សង្គម គឹម សីហា

ទិដ្ឋភាព​ជាក់​ស្តែង​មួយ​បាន​កើត​ឡើង​កាល​ពី​ពាក់​កណ្តាល​ខែ​មុន​ក្នុង​កម្មវិធី​ជប់​លៀង​របស់​ក្រុម​ហ៊ុន​ស្រា​មួយ ដែល​មាន​តារា​ល្បី​ៗ​ជា​ច្រើន​បាន​ចូល​រួម។ ភាគី​ខាង​ស្រី​ស្លៀក​រ៉ូប​ស​ដៃ​តូច​វាល​ដើម​ទ្រូង ហើយ​ខាង​ប្រុស​តឺនុយ​គ្រប​ដោយ​អាវ​ធំ រាត្រី​នោះ គង់ ចាន់​ស្រី​មុំ និង​កំលោះ​សង្ហា គឹម សីហា ត្រូវ​បាន​គេ​មើល​ឃើញ​ថា ពួក​គេ​នៅ​តែ​ស័ក្តិសម​ជា​គូ​ស្នេហ៍​មួយ។ ពួក​គេ​កៀក​កើយ​គ្នា​យ៉ាង​ផ្អែម​ល្ហែម​គ្មាន​ខ្វល់​នឹង​ក្រសែ​ភ្នែក​អ្នក​ណា​មួយ​ឡើយ។

ងាក​មក​លើ​បណ្ដាញ​សង្គម​របស់​ពួក​គេ​ឯ​នេះ​វិញ ក៏​នៅ​តែ​លេច​រូបភាព​ផ្អែម​ល្ហែម​មិន​ស្វាង។ កាល​ពី​អំឡុង​ថ្ងៃ​បុណ្យ Halloween កន្លង​ទៅ​ថ្មី​ៗ​នេះ ស្រីមុំ និង គឹម សីហា បើ​ទោះ​ជា​ស្ថិត​ក្នុង​ការ​តុប​តែង​ខ្លួន​ជា​លក្ខណៈ​ខ្មោច​ព្រាយ​អសុរកាយ​គួរ​ឲ្យ​ខ្លាច​នោះ ក៏​នៅ​តែ​ផ្អែម​ល្ហែម​ជាមួយ​គ្នា។ ពួក​គេ​ឱប​ថើប​គ្នា​ត្រជាក់​ល្ហឹម។

ថ្មី​ៗ​នេះ ភាគី​ខាង​ប្រុស​បាន​បញ្ចេញ​រូប​ផ្អែម​ល្ហែម​មួយ​សន្លឹក​ទៀត ដែល​ក្នុង​រូប​នោះ ពួក​គេ​បាន​ថើប​មាត់​គ្នា​យ៉ាង​ផ្អែម​ល្ហែម​ទៀត។ ដូច្នេះ​យោង​ទិដ្ឋភាព​ទាំង​នោះ តើ​ពួក​គេ​បែក​គ្នា​យ៉ាង​ម៉េច​ទៅ។

អត្ថបទ៖ គិត​ថា កែវ និសា ឬ​គង់ ចាន់​ស្រី​មុំ ទាក់ទាញ​ជាង?

គង់ ចាន់​ស្រីមុំ ពុំ​ព្រម​និយាយ​ពី​លើ​បញ្ហា​នេះ​ទេ នៅ​ក្នុង​ជំនួប​តាម​ទូរស័ព្ទ​អម្បាញ់មិញ​នេះ កញ្ញា ប្រាប់​ថា កំពុង​ជាប់​រវល់​ហើយ​ក៏​បិទ​ទូរស័ព្ទ​ទៅ។ យ៉ាង​ណា សិល្បករ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​នោះ បាន​ប្រាប់​ថា ស្រីមុំ និង​សីហា មិន​បាន​បែក​គ្នា​ទេ។ ប្រភព​មិន​បញ្ចេញ​ឈ្មោះ​នេះ ថ្លែង​ថា “បែក​អី​បង ពួក​គេ​បណ្តើរ​គ្នា​ជួប​ខ្ញុំ​នៅ​កន្លែង​ញុំា​គ្រឿង​សមុទ្រ តាំង​ពី​មាន​ព័ត៌មាន​ថា​បែក​គ្នា​ម្ល៉េះ គ្មាន​បែក​អី​ទេ!”។

អត្ថបទ៖ គង់ ចាន់ស្រីមុំ និង គឹម សីហា ដល់​ផ្លូវ​បែក?

ដូច​ប្រភព​លាក់​មុខ​បញ្ចេញ​ឲ្យ​ដឹង​ខាង​លើ កញ្ញា គង់ ចាន់​ស្រីមុំ បាន​ផ្ញើ​សារ​បែក​គ្នា​ជាមួយ​គូស្នេហ៍ លោក គឹម សីហា លើ​បណ្ដាញ Facebook  កាល​ពី​ជាង​១​ខែ​មុន។ កាលណោះ នាង​សរសេរ​សារ​ថា “ផុត​ម៉ោង​១២​យប់​នេះ ខ្ញុំ​នៅ​ម្នាក់​ឯង​ហើយ”។ បន្ថែម​ពី​លើ​នោះ ស្រីមុំ ថែម​ទាំង​ឆ្លើយ​តប​ជាមួយ​អ្នក​គាំទ្រ​ថា កញ្ញា​ពិត​ជា​បែក​គ្នា​ពិត​មែន​ទៀត​ផង។

យ៉ាង​ណា បន្ទាប់​ពី​នោះ​មក គេ​ឃើញ គង់ ចាន់​ស្រីមុំ និង​សង្សារ​កាន់​តែ​ផ្អែម​ល្ហែម​ជាង​មុន។ អីចឹង​ហើយ​ថា​តើ​ពួក​គេ​បែក​គ្នា​យ៉ាង​ម៉េច​ទៅ សូម​មើល​រូបភាព​ផ្អែម​ល្ហែម​របស់​ពួក​គេ​ខាង​ក្រោម​…!!!

ស្រីមុំ និង​សីហា អបអរ​បុណ្យ​ Halloween (រូបភាព៖ បណ្តាញ​សង្គម គឹម សីហា)

អត្ថបទ៖ ទារិកា