ប្រភព​ពី​តារាវិទូ​របស់​អង្គការ​អាវកាស​NASA បាន​ឲ្យ​ដឹង​ថា ​យ៉ាងហោចណាស់​មាន​ភព​ដែល​មាន​ទំហំ និង​ស្ថានភាព​ដូច​ភព​ផែនដី​​​​ប្រមាណ ៨,៨​ពាន់​លាន​នៅ​​ក្នុង​ចក្រវាល​យើង​នេះ។

ភព Kepler-62f ដែលអាចមាន​ជីវិត​រស់​នៅ​មា​ន​ចម្ងាយ​១ ២០០​ឆ្នាំ​ពន្លឺ​ពី​ភពផែនដី

សូមចុចអាន៖ផ្កាយព្រះគ្រោះ​បញ្ចប់​ជីវិត​នៅ​លើ​ផែនដី​ក្នុង​ឆ្នាំ​២០៣២​?

តាម​រយៈ​ការ​​គណនា​ដោយ​ប្រើប្រាស់​ទិន្នន័យ​​របស់​ខ្លួន តារាវិទូ​​ខាងលើ​បាន​បញ្ជាក់​ថា នៅ​ក្នុង​តំបន់​Goldilocks ពោរពេញ​ទៅ​ដោយ​ភព​រាប់​ពាន់​លាន​ ដែល​មាន​ទំហំ និង​លក្ខណ៍​អាកាសធាតុ​ដូច​ភពផែន​ដី ពោល​គឺ​មិន​ក្ដៅ​ពេក ឬ ត្រជាក់​ពេក​សម្រាប់​ជីវិត​រស់​នៅ​។ ភព​ទាំង​នោះ ធ្វើ​ដំណើរ​ជុំវិញ​លើ​​គន្លង​របស់​វា ដូច​ប្រព័ន្ធ​ព្រះ​អាទិត្យ​​យើង​ដែរ។

​​​​​នេះ​អាច​ជា​​លើក​ដំបូង​ហើយ​ដែល​ក្រុម​តារាវិទូ​របស់​ខ្លួន​ប្រើ បច្ចេកវិទ្យា​តេឡេស្កុប​ដ៏​ទំនើប​អាច​រក​ឃើញ​ភព​ទាំង​នោះ​តាម​ផ្លូវ​មួយ​ដែល​មាន​ឈ្មោះ​ថា Milky Way ដែល​មាន​ចម្ងាយ​រាប់ពាន់​ឆ្នាំ​ពន្លឺ។ ​នេះ​មាន​ន័យ​ថា នៅ​លើ​ចក្រវាល​យើង​នេះ ជីវិត​រស់​នៅ​មិនមែន​មាន​​តែ​​នៅ​លើ​ភព​ផែនដី​នោះ​​ឡើយ។

ការ​ប្រៀបធៀប​ភាព​ប្រហាក់ប្រហែល​នៃ​ប្រព័ន្ធ​ភព​Kepler-62f និង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​ភព​ផែនដី

សូមចុចអាន៖ រក​ឃើញ​ភព​បី​ទៀត​​ អាច​ឲ្យ​មនុស្ស​រស់​នៅ​បាន​

​​ក៏ប៉ុន្តែ​ភាព​ច្បាស់​លាស់​មួយ​លើ​ភាព​រស់រាន​មាន​ជីវិត​​នៅ​ក្នុង​ភព​ទាំង​នោះ​​មិន​ទាន់​​បង្ហាញ​​នៅ​ឡើយ​ទេ ដោយ​ជំហាន​បន្ទាប់​ពួកគេ​ត្រូវ​បំពាក់​តេលេស្កុប​ទំនើប​ថ្មី​មួយ​ទៀត​ជា​មុន​សិន សម្រាប់​របកគំហើញ​ថ្មីៗ​នៅ​ ពេល​ខាងមុខ៕