Breaking News
Loading...
Tuesday, November 5, 2013

មិនដល់១ខែផង Galaxy Note 3 លក់បាន ៥លានគ្រឿង


តាមប្រភពពត៌មាន Hankooki របស់ប្រទេសកូរ៉េ ដែលបានដក ស្រង់សំដីរបស់លោក JK Shin ជាអ្នកគ្រប់គ្រងរបស់ ក្រុមហ៊ុន Samsung បានអោយដឹងថា ត្រឹមរយៈពេលតែ២៨ថ្ងៃ ទូរស័ព្ទ Galaxy Note 3 លក់បានរហូតដល់ទៅ៥លានគ្រឿង។ កាលពី ឆ្នាំមុន Galaxy Note 2 លក់បានត្រឹមតែ៣លានគ្រឿង ប៉ុណ្ណោះ ក្នុងរយៈពេល៣០ថ្ងៃ ហើយចំនួនសរុបនៃការលក់ Galaxy Note ទាំង៣ជំនាន់នៅលើពិភពលោក មកដល់ពេល នេះលក់បានប្រមាណ៤០លាន គ្រឿងទូទាំងពិភពលោក។ ទូរស័ព្ទកូនកាត់ Tablet ម៉ូដែលនេះមានទំហំធំធ្វើអោយអ្នកប្រើ ប្រាស់ពិបាកក្នុងការប្រើប្រាស់ដៃមួយ ដូច្នេះចំនួនលក់៥លាន គ្រឿងនេះ ជាចំនួនវិជ្ជមានមួយ របស់ក្រុមហ៊ុន Samsung។ សំរាប់ Galaxy S4 វិញ ក្នុងរយៈពេលតែ១ខែសោះអាចលក់ បាន រហូតដល់ទៅ១០លានគ្រឿងឯណោះ។

Khmer-note

samsung-galaxy-note-3-intro

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved