Breaking News
Loading...
Tuesday, November 5, 2013

ផលិត​កម្ម​ថោន​បង្ហើប​សញ្ញា​និពន្ធ​បទ​ភ្លេង​ដោយ​ខ្លួន​ឯង


បន្ទាប់​ពី​ផលិត​កម្ម​ល្បីៗ​ក្នុង​ស្រុក​ខ្មែរ​មួយ​ចំនួន ត្រូវ​យុវវ័យ​កម្ពុជា​សម្ដែង​នូវ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​បទ​ចម្រៀង​ខ្មែរ ដែល​ស្ទើរ​តែ ៨០% ​ចម្លង​ទំនុក​ភ្លេង និង​កាយ​វិការ​ពី​បទ​បរទេស​រួច​មក ផលិត​កម្ម​ថោន​បាន​ផ្ដើម​បង្ហើប​សញ្ញា​និពន្ធ​បទ​ភ្លេង​ថ្មី ដើម្បី​ប៉ះ​ប៉ូវ​បញ្ហា​ដែល​ត្រូវ​បាន​គេ​រិះ​កាល​ពី​ពេល​ថ្មីៗ​នេះ។

1452012_586052341456699_421288438_n

 

តាម​រយៈ​ទំព័រ​ហ្វេសបុក​របស់​អ្នក​និពន្ធ​ប្រចាំ​ផលិត​កម្ម​ថោន​មួយ​រូប លោក​បាន​បង្ហាញ​ពី​ Logo មួយ​ដែល​សរសេរ​បញ្ជាក់​ថា៖ “បទ​ថ្មី ភ្លេង​ថ្មី Original Song From Town Production”។ គ្រាន់​តែ​ឃើញ​ Logo មួយ​នេះ​ភ្លាម យុវវ័យ​​អ្នក​លេង​ Facebook ជា​ច្រើន​បាន​ចូលទៅ Comment ដើម្បី​បញ្ជាក់​ពី​ទឹក​ចិត្ត​គាំ​ទ្រ​ស្នាដៃ​កូន​ខ្មែរ ដែល​ខំ​ប្រឹង​និពន្ធ​បទ​ភ្លេង​ថ្មី​ដោយ​ខ្លួន​ឯង។

 

sssssss

រូបភាពដកស្រង់ចេញពីទំព័រហ្វេសបុករបស់លោក Dore Som អ្នក​និពន្ធ​នៅ​ Town

 

ជាក់​ស្ដែង​ថ្មីៗ​នេះ​បទ​ចម្រៀង​របស់​លោក ខេម មាន​ចំណង​ជើង​ថា “សារភាព​ស្នេហ៍​តែអូន​មិន​ស្រលាញ់ ” ផលិត​កម្ម​ថោន​ក៏​បាន​ដាក់​ Logo មួយ​នេះ​នៅ​ពី​ក្រោម​បទ​ចម្រៀង​នេះ​ដែរ។

លោក សំណាង និស្សិត​បញ្ចប់​ផ្នែក​អក្សរសាស្រ្ដ​អង់គ្លេស ពី​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ដ បាន​សម្ដែង​នូវ​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ទឹក​ចិត្ត​អ្នក​និពន្ធ​បទ​ភ្លេង និង​ទំនុក​ច្រៀងថ្មី​​ថា ក្នុង​នាម​លោក​​ជា​អ្នក​ចូល​ចិត្ត​ស្ដាប់​ចម្រៀង​មួយ​រូប លោក​​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ផលិត​កម្ម​ក្នុង​ស្រុក​មួយ​ចំនួន ចាប់​ផ្ដើម​យល់​ពី​បញ្ហា​នេះ។

លោក​បន្ត​ថា “ក្មេង​​សម័យ​នេះ​ឱ្យ​តែ​បទ​និពន្ធ​ដោយ​ខ្មែរ​ផ្ទាល់ គឺ​គេ​គាំ​ទ្រ​ណាស់​មិន​ថា​គេ​ឬ​ក៏​ខ្ញុំ​ទេ តែ​បើ​ដឹង​ថា​ចម្លង​គេ​ហើយ​ ហើយ​ដាក់​ឈ្មោះ​និពន្ធ​ដោយ​ខ្លួន​ឯង​នោះ គឺ​គេ​រឹត​តែ​ស្អប់​លើស​ដើម ”។

ចំណែក​ឯ​កញ្ញា គីម​លី និស្សិត​ឆ្នាំ​ទី ៣ នៅ​សាកលវិទ្យាល័យ​ន័រតុន ផ្នែក​ Business បាន​លើក​ឡើង​ថា ​ឱ្យ​តែ​ខ្មែរ​យើង​ខំ​ប្រឹង​និពន្ធ​ដោយ​ខ្លួន​ឯង ថ្ងៃណា​មួយ​សិល្បៈ​ខ្មែរ​យើង​នឹង​កាន់​តែ​រីក​ចម្រើន​មួយ​កម្រិត​ថែម​ទៀត​ហើយ។

យុវតី​រូប​នេះ​បន្ត​ថា “តាម​ខ្ញុំ​ដឹង​ បទ​ចម្រៀង​ខ្មែរ​សម័យ​នេះ​ ដូច​ជា​មិន​ទាន់​ឃើញ​មានបទ​ណា​មួយ​ដែល​ធ្វើ​ឱ្យ​គេ​ស្គាល់​ចម្រៀង​ខ្មែរ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​បើ​ផលិត​កម្ម​ទាំង​អស់​ខំ​ប្រឹង​និពន្ធ​ដោយ​ខ្លួន​ឯង ខ្ញុំ​ជឿជាក់​ថា​ប្រទេស​គេ នឹង​ស្គាល់​បទ និង​អ្នក​ចម្រៀង​ខ្មែរ​ជា​មិន​ខាន ”៕
ចុះ nob70 ទាំង​អស់​គ្នា មាន​ដឹង​ថា​ផលិត​កម្ម​ណា​ទៀត ដែល​ចាប់​ផ្ដើម​និពន្ធ​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង?
ដោយ nob70

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved