ប្រិយមិត្ត​មាន​ដែល​ដឹង​ទេ​ថា ​ក្នុង​ចំណោម​តារា​រូប​ស្រស់​សង្ហា​​ដែល​មាន​វត្តមាន​លើ​ផ្ទាំង​សំពត់​ស​ក៏​ដូច​ជា​កញ្ចក់​ទូរទស្សន៍​មាន​តារា​ខ្លះ​ពួក​គេ​មិន​មែនមាន​អាជីព​ជា​តារា​សម្ដែង​តាំង​ពី​ដំបូង​មក​នោះ​ទេ​។ ដូច្នេះ​ថ្ងៃ​នេះ​យើងខ្ញុំនឹង​ជ្រើស​រើស​យក​តារា​ល្បី​ទាំង ​១០​រូប​ដែល​មាន​អាជីព​ជា​តារា​បង្ហាញ​ម៉ូដ​មុន​នឹង​ក្លាយ​ជា​តារា​សម្ដែង​ល្បីល្បាញ​ដូច​សព្វថ្ងៃ​នេះ។​

១. Channing Tatum ៖ មុន​ពេល​មាន​ភាព​ល្បី​ល្បាញ​ Channing Tatum គឺ​ជា​អ្នក​រាំ​និង​តារា​​បង្ហាញ​ម៉ូដ​សម្រាប់​ផលិតផល​ Nautica និង​ Abercrombie&Fitch

២. Mark Wahlberg ៖ នៅពេល​ Mark Wahlberg ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​តារា​រ៉េប​ Marky Mark គេ​គឺ​ជា​តារា​បង្ហាញ​ម៉ូដ​ខោ​ទ្រនាប់​ Calvin Klein ។ បន្ទាប់​មក​គេ​បាន​ប្រឡូក​ចូល​ក្នុង​វិស័យ​ភាពយន្ត​ហូលីវូដ​តាម​រយៈ​រឿង​ Boogie Nights ។​ អាជីព​ Mark កាន់​តែ​ជោគជ័យ​ហើយ​គាត់​ថែម​ទាំង​មាន​ឈ្មោះ​ដណ្ដើម​ពាន​រង្វាន់​ Oscar សម្រាប់​ភាពយន្ត​“The Departed”ក្នុង​ឆ្នាំ​២០០៦​។

អាន៖ គង់ ចាន់​ស្រីមុំ បឺតមាត់​សង្សារ​ផ្គើន​ព័ត៌មាន​បែក​បាក់

៣. Ashton Kutcher ៖ តារា​បង្ហាញ​ម៉ូដ​សម្រាប់​ផលិតផល​ Joe Boxer និង​ Calvin Klein រូប​នេះ​ក៏​សាង​កេរ្តិ៍​ឈ្មោះ​ជា​តារា​ដោយសារ​ការ​សម្ដែង​ភាពយន្ត​ខ្នាត​​ធំ​រឿង​ “That ‘70s Show” ក្នុង​តួអង្គ​មា​ន​ឈ្មោះ​ថា​ Kelson ។

៤. Jamie Dornan ៖ Jamie Dornan ឆាប់ៗ​នេះ​នឹង​ដើរ​ជា​តួ​អង្គ​ Christian Grey សម្រាប់​ភាពយន្ត​ថត​ពី​រឿង​ភាគ​ទូរទស្សន៍​ “Grey” ធ្លាប់​ជា​តារា​បង្ហាញ​ម៉ូដ​ឲ្យ​ខោ​​ទ្រនាប់​ Calvin Klein មុន​នឹង​គេ​ចាប់​អាជីព​ជា​តារា​សម្ដែង​ក្នុង​រឿង​ “Marie Antoinette” ជាមួយ​តួ​ឯក​ស្រី​ Kristen Dunst ។

៥. Ian Somerhalder ៖ កំពូល​បុរស​សង្ហា​ពី​ខ្សែ​ភាពយន្ត​រឿង​ Lost និង “The Vampire Diaries ក៏​ធ្លាប់​ជា​តារា​បង្ហាញ​ម៉ូដ​ដែរ​មុន​ពេល​គេ​ចាប់​អាជីព​ជា​តារា​សម្ដែង​ក្នុង​អាយុ​១៧​ឆ្នាំ​។

៦. Chad Michael Murray ៖ មុន​ពេល​ទទួល​បាន​តំណែង​ជា​តួ​ឯក​ក្នុង​ខ្សែ​ភាពយន្ត​ “Gilmore Girls” “Dawson’s Creek” និង​រឿង​ដែល​គេ​ទទួល​បាន​ការ​ទទួល​ស្គាល់​ “One Tree Hill” គេ​ក៏​ដូច​ជា​ Chad Michael Murray គឺ​ជា​តារា​បង្ហាញ​ម៉ូដ​ឲ្យ​ផលិត​ផល​ Tommy Hilfiger និង Gucci។

អាន៖ តារាស្រី​​កូរ៉េ​ដើមទ្រូង​ស្អាត​ទាំង​ ៦

៧. James Marsden ៖ មុន​ពេល​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ពី​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ “Disney’s Enchanted” និង “X-Men” តារា​រូប​នេះ​គឺ​ជា​តារា​បង្ហាញ​ម៉ូដ​ឲ្យ​ផលិតផល​ Versace។

៨. Josh Duhamel ៖ អតីត​តារា​បង្ហាញ​ម៉ូដ​រូប​សង្ហា​នេះ​ ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ជា​តារា​បង្ហាញ​ម៉ូដ​ឆ្នើម​ប្រចាំ​ឆ្នាំ​​ក្នុង​ការ​ប្រកួត​ទេពកោសល្យ​​តារា​បង្ហាញ​ម៉ូដ​អន្តរជាតិ​ឆ្នាំ​១៩៩៧ ​ទៀត​ផង​។​ ចំណែក​ពាន​រង្វាន់​លេខ​ពីរ​ធ្លាក់​ទៅ​លើ​ តារា​បង្ហាញ​ក្លាយ​ជា​តារា​សម្ដែង​ Ashton Kutcher។

៩. Josh Holloway ៖ មុន​ពេល​ជា​តារា​សម្ដែង​ Josh Holloway គឺ​ជា​តារា​បង្ហាញ​ម៉ូដ​នៅ​អឺរ៉ុប​។ បន្ទាប់​មក​គេ​បាន​ទទួល​ឱកាស​សម្ដែង​ជា​តួ​អង្គ​តូច​តាច​ក្នុង​ភាពយន្ត​មួយ​ ហើយ​ដោយសារ​តែ​សមត្ថភាព​សម្ដែង​ល្អ​គេ​ត្រូវ​បាន​ជ្រើស​រើស​សម្ដែង​ក្នុង​រឿង​ “Lost” ។

១០. Antonio Sabato Jr. ៖ មុន​ពេល​មាន​វត្តមាន​លើ​កញ្ចក់​ទូរទស្សន៍​ Antonio បាន​ទទួល​ការ​ចាប់​អារម្មណ៍​បន្ទាប់​ពី​គេ​បាន​បង្ហាញ​ម៉ូដ​ខោ​ទ្រនាប់​​ម៉ាក​ Calvin Klein ។បច្ចុប្បន្ន​តារា​សម្ដែង​រូប​នេះ​ទទួល​​បាន​ប្រជាប្រិយភាព​ព្រោះ​តែ​រឿង​ “The Bold and the Beautiful” និង​​រឿង ”General Hospital”​៕​

​​​ចុះ​មិត្ត​អ្នក​អាន​វិញ​ ​​ចូល​ចិត្ត​ម្នាក់​ណា​ជាង​គេ?​