Breaking News
Loading...
Wednesday, November 6, 2013

តួ​​ស្រី​​ដ៏​​ល្បី​ល្បាញ​​នៅ​​ស្រុក​​ចិន ថត​រូប​​អា​ក្រាត​​ជា​មួយ​​ផលិត​ករ នាំ​​ឲ្យ​​មាន​ការ​​រិះ​គន់​


ប្រទេស​ចិន ៖ តា​រា​​ស​ម្តែង Chen Tingjia បាន​ធ្វើ​​ឲ្យ​​អ្នក​គាំ​ទ្រ ភ្ញាក់​ផ្អើល​​ដោយ​សារ​តែ​​លេច​​ធ្លាយ រូប​អា​ក្រាត​​ល្វែង​​ខាង​លើ ជា​មួយ​នឹង​​ផ​លិត​ករ ដ៏​​ល្បី​ល្បាញ​​ក្នុង​ឧ​ស្សា​ហ​កម្ម សិល្បៈ​​ភាព​យន្ត​​របស់​​ប្រ​ទេស​​ចិន គឺ​​លោក Wang Ziyu និង​​ជា​​អ្នក​ផលិត​រឿង​ចុងក្រោយ A Kind of Love Called Let Go ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួន គិតថា​ជា​រឿង​មិនសូវ សមរម្យ​ទាល់តែសោះ​។​

 

​បើតាម​ប្រភពព័ត៌មាន​មួយ ក្នុងប្រទេស​ចិន បាន​ឲ្យ​ដឹងថា រូបថត​អាក្រាត​របស់​ស្ត្រី​ពីរ​នាក់ គឺជា​តួ​ស្រី​ដ៏​ល្បីល្បាញ​នៅ​ប្រទេស​ចិន ដោយ​ម្នាក់​មានឈ្មោះ Chen Tingjia និង​ម្នាក់ទៀត​ឈ្មោះ Yang Mi ដោយ​អាក្រាត​ល្វែង​ខាងលើ ដោយ​គ្រាន់តែ​យកដៃ​បិទបាំង ដើមទ្រូង​តែប៉ុណ្ណោះ​។ ជាមួយគ្នានេះដែរ​អ្នកគាំទ្រ នាង​ជាច្រើន​មានកា​អន់ចិត្ត ចំពោះ​តារា​ស្រី​ពីរ​ដួង​នេះ ថា​មិនគួរណា​ធ្វើបែបនេះ​ឡើយ ជាមួយនឹង​ផលិតករ​រូបនោះ​។​

 

​ផលិតករ​ម្នាក់​ផ្សេងទៀត​ឈ្មោះ Liu Xiaochun បាន​និយាយថា លោក​គ្មានអ្វី​ត្រូវ​និយាយ​នោះទេ ក៏ប៉ុន្តែ​ផលិតករ Wang Ziyu ដូចជា​គ្មាន​អ្វីដែល​ត្រូវធ្វើ ជាមួយនឹង​តារា​សម្តែង ទាំង​នោះឡើយ តាមរយៈ​រឿង​របស់គាត់​។ តែ​ទោះជា​យ៉ាងណា សម្រាប់​តារា​ពីរ​ដួង​នេះ នៅ​មិនទាន់​ចេញមុខ បំភ្លឺ​រឿង​ដ៏​ក្តៅគគុក  នៅឡើយ​នោះទេ​៕

Actress Chen Tingjia (L) and Yang Mi arr Wat 051130 Wat 051136

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved