Breaking News
Loading...
Wednesday, November 6, 2013

មេធាវី ការពារក្ដី ថន សេងដារា ចាត់ ទុកពាក្យបណ្ដឹង ខៃ ណារិន គ្មានមូលដ្ឋាន


ភ្នំពេញ ៖ សំណុំរឿង ចេញសែកអត់ លុយប្រមាណ៣០ម៉ឺនដុល្លារ រហូតដល់មាន ការចាប់ខ្លួន ពីរនាក់ប្ដី-ប្រពន្ធ ពេលកំពុង ធ្វើដំណើរតាមរថយន្ដ កាលពីរសៀលថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅមុខ សកលវិទ្យាល័យវិទ្យាសាស្ដ្រ សុខាភិបាល សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានមេ ធាវីការពារក្ដីឱ្យលោក ថន សេងដារា ចេញ មុខបដិសេធ និងអះអាងថា ពាក្យបណ្ដឹង របស់ភាគីម្ខាង ប្ដឹងចោទប្រកាន់កូនក្ដីរបស់ ខ្លួនគ្មានភស្ដុតាងច្បាស់លាស់ និងគ្មានមូល ដ្ឋានត្រឹមត្រូវ ។

លោក គួយ ធុនណា មេធាវីការពារក្ដី ឱ្យឈ្មោះ ថន សេងដារា ភេទប្រុស រស់នៅ ផ្ទះលេខ ២៣ សង្កាត់និរោធ ខណ្ឌមានជ័យ បានថ្លែងឱ្យដឹងថា ពាក្យបណ្ដឹងរបស់លោក ខៃ ណារិន ដែលប្ដឹងកូនក្ដីរបស់លោកថា មិនគោរពកាតព្វកិច្ច ហើយបានចេញមូល ប្បទានប័ត្រ គ្មានសាច់ប្រាក់កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ គឺជាពាក្យបណ្ដឹងធ្វើ ឡើង ដោយគ្មានមូលដ្ឋាន ភស្ដុតាងត្រឹម ត្រូវ ។

បើតាមលោក គួយ ធុនណា ឈ្មោះ ខៃ ណារិន ហៅ ចែមួយ បានយកមូលប្បទាន ប័ត្រចុះថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១២ ប្ដឹង កូនក្ដីរបស់លោក គឺជាការប្រើប្រាស់មូលប្ប ទានប័ត្រ គ្មានសុពលភាព ព្រោះមូលប្បទាន ប័ត្រនេះអស់សុពលភាពកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣ ដូច្នេះមានន័យថា មូលប្បទានប័ត្រនេះ គ្មានតម្លៃគតិយុត្ដអ្វី ទាំងអស់ ស្មើនឹងការប្រើប្រាស់លិខិតបញ្ជាក់ មិនពិត ឬលិខិតបញ្ជាក់ក្លែង ។

លោកមេធាវី គួយ ធុនណា បានបន្ដ ទៀតថា លិខិតបញ្ជាក់របស់ធនាគារ ANZ Royal ចុះថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០១៣ ត្រង់ចំណុច២ បានបញ្ជាក់យ៉ាងច្បាស់ថា មូលប្បទានប័ត្រ មិនដែលយកមកបង្ហាញ នៅធនាគារឡើយ ពីសំណាក់ឈ្មោះ ខៃ ណារិន ចុះហេតុអ្វីបានជាបុគ្គលរូបនេះមិន បានយកមូលប្បទាន ប័ត្រទៅបើប្រាក់ហើយ ទុកឱ្យអស់សុពលភាព ទើបប្ដឹងកូនក្ដីរបស់ លោក ។

បើតាមលោកមេធាវី លោកកំពុងតែ សិក្សា និងធ្វើការស្រាវជ្រាវករណីនេះដើម្បី រកយុត្ដិធម៌ជូនកូនក្ដីរបស់ ខ្លួន ដោយសារ ការប្ដឹងចោទប្រកាន់គ្មានមូលដ្ឋានត្រឹមត្រូវ ពីសំណាក់ឈ្មោះ ខៃ ណារិន ។

លោកបានបញ្ជាក់ថា “ខ្ញុំជាមេធាវីមាន ភស្ដុតាងមួយចំនួន និងកំពុងសិក្សាស្វែងរក ការពិត នៅក្នុងសំណុំរឿងនេះក្នុងចរន្ដនៃ ការផ្ទេរប្រាក់ចូលក្នុងលេខគណនេយ្យរបស់ កូនក្ដីខ្ញុំ ដែលបានទទួលពីបុគ្គលឈ្មោះ ខៃ ណារិន នេះ ប្រើឱ្យយកប្រាក់មកប្រគល់ឱ្យ កូនក្ដីខ្ញុំ ឃើញថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១២ ឈ្មោះខៃ ណារិន បានប្រគល់ប្រាក់ ឱ្យកូនក្ដីខ្ញុំ ចំនួន ២០ម៉ឺនដុល្លារ ។ នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១២ ឈ្មោះខៃ ណារិន បានប្រគល់ប្រាក់ឱ្យកូនក្ដីខ្ញុំចំនួន ២៩៣,៨៥៣ ដុល្លារ មានន័យថា គ្រាន់តែក្នុងថ្ងៃតែមួយ ឈ្មោះ ខៃ ណារិន បានប្រគល់ប្រាក់ថ្លៃទិញ ទំនិញ ពីកូនក្ដីខ្ញុំដល់ទៅពីរដង ស្មើនឹងទឹក ប្រាក់ចំនួន ៤៩,៣៨៥៣ដុល្លារ ។ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១២ ឈ្មោះ ខៃ ណារិន បានប្រគល់ប្រាក់ឱ្យកូនក្ដីខ្ញុំ ចំនួន ២២៩, ៦៨៥ដុល្លារ ”។

លោកមេធាវីបន្ដថា បើយើងធ្វើការគុណគូ និងប្រៀបធៀបកាលបរិច្ឆេទដែលឈ្មោះ ខៃ ណារិនបានប្រគល់ ប្រាក់ថ្លៃទំនិញដែល បានទិញពីកូនក្ដីខ្ញុំ និងកាលបរិច្ឆេទដែល ឈ្មោះ ខៃ ណារិន បានអះអាងថា កូនក្ដីខ្ញុំ ជំពាក់ប្រាក់គាត់ និងបានចេញមូលប្បទាន ប័ត្រ គ្មានសាច់ប្រាក់សងគាត់គឺមិនសមហេតុផល និងគ្មាន កត្ដវិជ្ជាគតិយុត្ដឡើយ ដោយ ហេតុថា កូនក្ដីខ្ញុំបានចេញមូលប្បទានប័ត្រ ១៩០៣៣៧ ចុះថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ ២០១២ តែនៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ ២០១២ បែរ ជា ឈ្មោះ ខៃ ណារិន បានសងប្រាក់ដល់កូន ក្ដីខ្ញុំ រហូតដល់ ៧២,៣៥៣៨ដុល្លារឯណោះ។

លោកមេធាវី គួយ ធុនណា បានបញ្ជាក់ ទៀតថា “ហេតុអ្វីបានជាឈ្មោះនេះអះអាង ថា កូនក្ដីខ្ញុំជំពាក់ប្រាក់ គាត់ តែបែរជាមិន កាត់យកប្រាក់ ដែលកូនក្ដីខ្ញុំជំពាក់ត្រឡប់ ទៅជាសងប្រាក់ កូនក្ដីខ្ញុំទៅវិញ ព្រោះក្នុង អំឡុងពេល ដែលគាត់អះអាងថា កូនក្ដីខ្ញុំ ជំពាក់នេះ ប្រាក់របស់កូនក្ដីខ្ញុំដែលគាត់ត្រូវ សងកូនក្ដីខ្ញុំ ស្ថិតនៅ ក្នុងកណ្ដាប់ដៃគាត់ទេ តើ ? តើការពិត និងយុត្ដិធម៌នៅត្រង់ណា? ត្រូវលាតត្រដាងដោយរបៀបណា? តើ មានអាថ៌កំបាំងអ្វីខ្លះនៅពីក្រៅឈុតឆាកនៃ បណ្ដឹងនេះ ? ដូច្នេះជាការសន្និដ្ឋានក្នុងសំណុំ រឿងនេះ ខ្ញុំយល់ ឃើញថា កូនក្ដីខ្ញុំជាជនរង គ្រោះ ក្នុងល្បែងកាច់កុងនៃការរកស៊ីក្នុង មុខរបរអាជីវកម្មទៅវិញទេ ពិសេស គ្មាន ភស្ដុតាងណាមួយ ដែលថា កូនក្ដីខ្ញុំប្រព្រឹត្ដ ល្មើសច្បាប់នោះទេ និងមានវិមតិសង្ស័យ យ៉ាងខ្លាំងក្នុង សំណុំរឿងនេះ ”។

សូមបញ្ជាក់ថា បុគ្គលឈ្មោះ ខៃ ណារិន ហៅ ចែមួយ ត្រូវបានគេដឹងថា ជាឈ្មួញរក ស៊ីឈើដ៏ល្បី និងដុះ ស្លែមួយរូបនៅតាមផ្លូវ ជាតិលេខ ៦ ហើយគ្មានសមត្ថកិច្ចណាមួយ ហ៊ានទៅប៉ះពាល់បុគ្គលរូបនេះឡើយ ដោយ សារតែមានខ្នងនៅពីក្រោយ ជាអតីតរដ្ឋ មន្ដ្រីមួយរូប ហើយបច្ចុប្បន្នក្លាយជាសមា ជិកសភា ពោល គ្រាន់តែឮឈ្មោះចែមួយ សមត្ថកិច្ចណា ក៏មិនហ៊ានទៅក្បែរដែរគឺទុក ឱ្យរកស៊ីយ៉ាងរលូន ៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved