Breaking News
Loading...
Wednesday, November 6, 2013

បុរស​ម្នាក់ស្រវឹងស្រា ​បើ​ក​ម៉ូតូ​លឿន​ដូច​ហោះ ​ដល់​ផ្លូវ​កោង​កាច់​​ចង្កូត​មិន​ទាន់​រអិល​ដួល ​បោក​ក្បាល​របួស​ធ្ងន់​


រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលរូបគាត់ជិះម៉ូតូឌ្រីមC125 ពណ៌ខ្មៅ ១គ្រឿង ធ្វើដំណើរលឿនដូចហោះតាម មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់កែងផ្លូវ៥៩៨ ជាចំណុចផ្លូវកោង ម៉ូតូបត់ស្តាំឡើងទៅផ្លូវ៥៩៨ កាច់ចង្កូតមិនទាន់ ក៏រអិលដួលបោកក្បាលសន្លប់នៅនឹងកន្លែងតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ១០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៦ វិច្ឆិកា ២០១៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវរថយន្តសាមុយដឹកយក ទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូ សមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក រង់ចាំក្រុមគ្រួសារមកទទួល៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved