បច្ចេកវិទ្យា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​អភិវឌ្ឍមិន​ឈប់​ឈរ​ព្រោះ​ បន្ទាប់​ពី​កង់​ហោះ ​ម៉ូតូ​ហោះ ​និង​ឡាន​ហោះ​លើ​អាកាស​បាន​ដូច​យន្តហោះ​ហើយ​ ​ថ្ងៃ​នេះ Lady Gaga បាន​បង្ហាញ​ឈុត​សំលៀកបំពាក់​ដំបូង​​ពិភពលោក​ដែល​អាច​ហោះ​បាន​។

ឈុត​សំលៀក​បំពាក់​អាច​ហោះ​បាន​នេះ​មាន​ឈ្មោះ​ថា​ “Volantis” ដែល​នៅ​ពេល​នេះ​នៅ​ជា​ Beta Version នៅឡើយ​។ ឈុត​នេះ​អាច​ហោះ​ផុត​ពី​ផ្ទៃ​ដី​បាន​ 3 ហ្វូត (0.9144 ម៉ែត្រ) រចនា​ដោយ​ TechHause ​វិស្វករ​បច្ចេកទេស​នៃ​ Haus of Gaga ដោយ​ប្រើ​ពេល​វេលា​នៃ​ការ​ផលិត​២​ឆ្នាំ​។

អាន៖ Lady Gaga សិល្បៈ​ក៏​ខ្លាំង ស្នេហា​ក៏​ផ្អែម

Lady Gaga ពេល​សាក​ល្បង​ឈុត​សំលៀកបំពាក់​ហោះ​បាន

មុន​ពេល​ដែល​ Lady Gaga បង្ហាញ​អាល់ប៊ុម​ “ARTPOP” ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​មុន នាង​ក៏​បាន​បង្ហាញ​ឈុត​សំលៀកបំពាក់​ទំនើប​ថ្មី​ដែល​អាច​ហោះ​បាន​ឈ្មោះ​ “Volantis” ព្រម​ទាំង​បាន​ពិសោធន៍​ឲ្យ​អ្នក​ដែល​​ទៅ​ចូលរួម​បាន​ឃើញ​ថា​ ឈុត​នេះ​ពិត​ជា​អាច​ហោះ​បាន​ពិត​ប្រាកដ​មែន​។

តារា​និយម​ម៉ូដ​ប្លែកៗ​រូប​នេះ​បាន​រៀបរាប់​ប្រាប់​ថា​ដំបូង​ឡើយ​នាង​គ្រាន់​តែ​ចង់​ស្លៀក​សំលៀក​បំពាក់​នេះ​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​ប៉ុណ្ណោះ​ប៉ុន្តែ​នៅ​ពេល​ដែល​ឈុត​នេះ​ចេញ​ជា​ផល​សម្រេច​​ធ្វើ​ឲ្យ​នាង​យល់​ថា​វា​អាច​ជា​កម្លាំង​ជំរុញ​ទឹក​ចិត្ត​ចំពោះ​មនុស្ស​គ្រប់​រូប​ក៏​ថា​បាន​ព្រោះ​ឲ្យ​តែ​មាន​ការ​ព្យាយាម​ក្ដី​សុបិន​ច្បាស់​ជា​អាច​កើត​ឡើង​បាន​។​​​

អាន៖ អាកប្បកិរិយា Miley Cyrus កាន់​តែ​យ៉ាប់​ជក់​បារី​ពេល​ទទួល​ពាន​ EMA AWARD 2013

Lady Gaga ក្រោយ​ពេល​សាក​ល្បង​ឈុត​សំលៀកបំពាក់​ហោះ​បាន

មិន​តែ​​ប៉ុណ្ណោះ​ Gaga ក៏​បាន​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​អាច​ផ្ញើ​ស្នាដៃ​ខ្លួន​មក​ឱ្យ​នាង​បាន​នៅ​ The Haus Of Gaga និង TechHaus ដែល​ពេល​នេះ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​និង​មាន​ដើម​ទុន​គ្រប់គ្រាន់​សម្រាប់​ជួយ​ជ្រោមជ្រែង​ដល់​រាល់​គំនិត​ច្នៃ​ប្រឌិត​និង​ស្ថាបនា​មនុស្ស​គ្រប់​រូប​៕

ទស្សនា​វីដេអូ​សំលៀក​បំពាក់​ហោះ​បាន​”Volantis”​៖