ប្រព័ន្ធប្រតិបត្តិ iOS 7 មិនថា iOS 7.0.1, 7.0.2 ឬ iOS 7.0.3 នោះទេគឺសុទ្ធតែមិនទាន់អាច Jailbreak បាននៅឡើយ។ ដូច្នេះ ប្រិយមិត្តមួយចំនួនអាចជួបបញ្ហាក្នុងការទាញយកកម្មវិធី ពោលមិនចង់ទាញយកពីវែបសាយផ្លូវការរបស់ Apple App Store ព្រោះអស់លុយ តែក៏គ្មានដំណោះស្រាយ។ យ៉ាងណាមិញ សម្រាប់ប្រិយមិត្តមានចំណេះដឹង ពូកកែស្រាវជ្រាវមួយចំនួនបានរកឃើញកម្មវិធីអាចទាញយក app ដោយហ្វ្រី ជាក់ស្ដែងកម្មវិធី 22pp។
22pp ល្អហើយក្នុងការទាញយក app បានហ្រ្វីៗ តែទាស់ត្រង់នៅពេល download រួច និងដំឡើងប្រើ បែរជាជួបបញ្ហាខ្លះៗជាក់ស្ដែងបើកហើយចេះតែលោតចេញមកវិញ (corruption)។ បើអីចឹង ទំព័រនេះយើងខ្ញុំសូមណែនាំកម្មវិធីថ្មីមួយទៀតដែលមានជំនាញទាញយក app ដោយឥតគិតថ្លៃឈ្មោះថា kuiyong ដែលជា version របស់ចិន។ តោះកុំឲ្យខាតពេលសូមមើលតាមជំហានដូចខាងក្រោម៖
- នេះជាជំហាននៃការដំឡើង Kuiyong។ សម្រាប់ប្រិយមិត្តមានទាន់មាន សូម ចុចត្រង់នេះ ដើម្បីទាញយក …
១. ទាញយកកម្មវិធីហើយដំឡើងដាក់លើ Desktop ហើយយើងឃើញដូចរូប
៣. សម្រាប់ទៅទាញយក kuiyong ទៅបញ្ចូលក្នុង iDevices
៤. មើលតាមរូបដើម្បី Download kuiyong
៥. មើលរូប នេះជាដំណើរការនៃការបញ្ចូល kuiyong ចូលទៅក្នុង iDevices
៦. ចូលទៅកាន់ iDevices រួចចូលទៅកាន់ kuiyong
៧. ផ្ទាំងដំបូងពេលចូលទៅកាន់ kuiyong ដោយ CopyRight 2013
៨. ចូលទៅកាន់ផ្ទាំង Search ដើម្បីវាយបញ្ចូលពាក្យនៃកម្មវិធីណាដែលចង់ទាញយក
៩. នេះជាកម្មវិធី មើលតាមរូបដើម្បី ទាញយក
១០. នេះជាដំណើរការនៃការទាញយកកម្មវិធីមួយៗ
១១. ពេល download ចប់វាទាមទារឲ្យប្រិយមិត្តចុច install មើលរូប
១២. នេះជាកម្មវិធីដែលបានដំឡើងហើយ
ដូចនេះប្រិយមិត្តអាចកម្សាន្តបានដោយភាពរីករាយជាមួយនឹងកម្មវិធីដ៏ល្អមួយនេះ។
គន្លឹះ៖ ដាក់ Internet Download Manager នៅលើ Firefox ឱ្យដើរបានមានអីពិបាក
គន្លឹះ៖ Download ទាំងកម្មវិធី និងហ្គេមធំៗល្អលេងឥតគិតថ្លៃលើ Android ដោយអ្នកជំនាញថ្មី Muzhiwan
ស្វែងយល់គន្លឹះអនឡាញជាច្រើនទៀត សូម ចុចត្រង់នេះ …
0 comments:
Post a Comment