Breaking News
Loading...
Wednesday, November 6, 2013

Devil’s Pool អាងហែលទឹក ដែលគ្រោះថ្នាក់បំផុត លើពិភពលោក (មានវីដេអូ)


Victoria Falls គឺជាឈ្មោះ នៃទឹកជ្រោះមួយកន្លែង ក្នុងចំណោមកន្លែងដ៏ស្រស់ស្អាតបំផុត នៅលើលោកនេះ ហើយក៏ជាទី ដែលសំបូរទៅដោយអាងទឹក ដ៏គ្រោះថ្នាក់បំផុត នៅក្នុងពិភពលោកផងដែរ។

Devil’s Pool គឺជាឈ្មោះនៃអាងទឹកមួយ ដែលគ្រោះថ្នាក់បំផុត នៅលើពិភពលោក ស្ថិតនៅពីលើទឹកជ្រោះ Victoria Falls លើកោះ Livingstone Island ក្នុងព្រំប្រទល់រវាង ប្រទេស Zambia និង Zimbabwe។

ជាមួយគ្នានេះ អាងទឹក Devil's Pool អនុញ្ញាតឲ្យអ្នកហែលទឹក លេងទឹកនៅក្នុងតំបន់សុវត្ថិភាព (មានថ្មព័ទ្ធជុំវិញអាង) ដែលស្ថិតនៅឆ្ងាយពីកន្លែងទឹកធ្លាក់ ចម្ងាយប្រហែល ០.១ ទៅ ០.២ម៉ែត្រប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ បើតាមសារព័ត៌មាន Asian Town បានឲ្យដឹងថា នៅទីនោះក៏ធ្លាប់មានករណីមនុស្សស្លាប់ ដោយសារតែរអិលពីលើថ្ម (ថ្មដែលព័ន្ធជុំវិញអាង) ធ្លាក់ទៅក្រោមផងដែរ៕

ចង់ដឹងថា តើ Devil’s Pool គ្រោះថ្នាក់យ៉ាងណានោះ សូមទស្សនារូប និងវីដេអូខាងក្រោម៖

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved