ចប់ការប្រកួត កម្ពុជា ស្មើ ២-២ ទល់ ឡាវ។ តង់ទី១ បានត្រឹមស្មើ ០-០ តែខាងឡាវទទួលកាតលឿងពីដង (កាតក្រហម) នាទីទី៣៥។ ចូលតង់ទី២ នាទីទី ៤៦ ឡាវ នាំមុខកម្ពុជា ប៉ុន្តែត្រឹមមួយនាទី កម្ពុជាវាយបកតាមស្មើ ១-១ ដោយ កែវ សុខង៉ន។ ប៉ុន្តែ នាទីទី ៦០ ឡាវនាំមុខកម្ពុជាម្ដងទៀត ដោយកីឡាករ Khochalern ។ នាទីទី ៧២ ឈិន ឈឿន ស៊ុតតាមស្មើ ២-២ ឲ្យកម្ពុជា។
ដូច្នេះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាថ្ងៃសុក្រទី ៨ វិច្ឆិកា ខាងមុខ កម្ពុជា ជួប ថៃ ខណៈដែល ម៉ាឡេស៊ី ជួបមីយ៉ាន់ម៉ា។
ការប្រកួតជម្រុះក្នុងពូលA បានបញ្ចប់ហើយកាលពីវេលាម៉ោង៤រសៀលនេះដោយU23 ថៃ ឈ្នះ ២ -០ លើ U23 វៀតណាម។ ដូច្នេះ វៀតណាម ហាលអាវ តែ ថៃ និង មីយ៉ាន់ម៉ា ឡើងទៅវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
នៅតង់ទីមួយកីឡាករ Sarach Yooyen បានទាត់បាល់ហ្វ្រីឃីតបានសម្រេចជួយឲ្យក្រុម U23 ថៃបាននាំមុខក្រុម U23 វៀតណាម១-០ នៅនាទីទី៤១ ខណៈកីឡាករវៀតណាមពីររូបត្រូវបានបណ្តេញចេញពីទីលានពីរនាក់នៅនាទីទី២៩ និង៣៩ បន្ទាប់ពីអ្នកទាំងពីរទទួលបានកាតលឿនម្នាក់ពីរដងដូចគ្នា។
ជម្រើស១១នាក់របស់ កម្ពុជាពេលប៉ះ ឡាវពេលនេះ
អ្នកចាំទី ៖ ស៊ូ យ៉ាទី
ខ្សែការពារ ទូច បញ្ចរ៉ុង, សុក រិទ្ធី, សុខ សុវណ្ណ, រស់ សំអឿន
ខ្សែបម្រើ៖ សុះ ស៊ូហាណា,ធារី ចន្ថាប៊ីន, ឈិន ឈឿន, ប្រាក់ មុន្នីឧត្ដម
ខ្សែប្រយុទ្ធ ៖ កែវ សុខង៉ន, ភួង សុខសាន់ណា
អត្ថបទ៖ ជាន ចាន់រ៉ា
0 comments:
Post a Comment