Breaking News
Loading...
Wednesday, November 27, 2013

ចាប់មុខសញ្ញា ជួញដូរគ្រឿងញៀន ៥ នាក់ រឹបអូស ថ្នាំញៀន ៧កញ្ចប់ និងម៉ូតូ ២ គ្រឿង


ភ្នំពេញ ៖ កម្លាំងអាវុធហត្ថ ខណ្ឌចំការ មន កាលពីវេលាម៉ោង ១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៣ បានឃាត់ខ្លួនមុខ សញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ៥ នាក់ ស្ថិតនៅចំណុចស្ថានីយប្រេងតេលា ស្ដុបទួលទំពូង ផ្លូវលេខ ១៦៣ កែងផ្លូវ ម៉ៅសេទុង សង្កាត់បឹងកេងកងទី៣ ខណ្ឌ ចំការមន ។

មន្ដ្រីអាវុធហត្ថ ខណ្ឌចំការមនបានឱ្យ ដឹងថា ក្រោយការចាប់ខ្លួនជនសង្ស័យទាំង នេះ កម្លាំងសមត្ថកិច្ចបានដកហូតម្សៅ ក្រាមពណ៌ស ៧កញ្ចប់ ក្នុងនោះកញ្ចប់ធំ២ និងតូច ៥ ម៉ូតូអេសអិល ២គ្រឿង ជញ្ជីង ថ្លឹងមួយ និងទូរស័ព្ទដៃចំនួន ៩គ្រឿង ព្រម ទាំងឧបករណ៍សេពគ្រឿងញៀន មួយចំនួន ទៀត ។

បើតាមមន្ដ្រីអាវុធហត្ថ ជនសង្ស័យទី១ ឈ្មោះ ហាក់ ភារម្យ អាយុ ៣០ឆ្នាំ ទី២ ឈ្មោះ កែវ សុភក្ដ្រ អាយុ ៣៤ឆ្នាំ ទី៣ ឈ្មោះ នាង វុទ្ធី អាយុ ១៦ឆ្នាំ ទី៤ ឈ្មោះ គុជ សម្បត្ដិ អាយុ ២៤ឆ្នាំ និងទី៥ ឈ្មោះ ម៉ាញ ចន្ថា អាយុ ៣០ឆ្នាំ ។

បច្ចុប្បន្នជនសង្ស័យទាំង ៥ នាក់ ត្រូវ បានឃុំខ្លួនជាបណ្ដោះអាសន្ន នៅទីបញ្ជា ការដ្ឋានអាវុធហត្ថ ខណ្ឌចំការមន ដើម្បី កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved