Breaking News
Loading...
Wednesday, November 27, 2013

រថយន្តតាក់ស៊ី ប៉ោយប៉ែតទៅភ្នំពេញ បុកចិន កាប់គោម្នាក់ ខណៈជិះម៉ូតូ បណ្តាល ឲ្យបាក់ជើង និងធ្លាយ ពោះ ទាំងព្រឹក


បន្ទាយមានជ័យ ៖ បុរសជាចិនកាប់គោ លក់ម្នាក់ ត្រូវរថយន្តតាក់ស៊ី ប៉ោយប៉ែតទៅភ្នំពេញ បុកប៉ើងដូចសី អូសជាង ១០០ម៉ែត្រ ខណៈដែលរូបគាត់ ជិះម៉ូតូត្រឡប់ទៅផ្ទះ កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបណ្តាលឲ្យ ជនរងគ្រោះធ្លាយពោះវៀន និងបាក់ជើងជាកំណាត់ សន្លប់ដេក ក្នុង ថ្លុកឈាម។

ម្ចាស់រថយន្តបង្កហេតុ ត្រូវបានគេស្គាល់ឈ្មោះ ជា សុខទី ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅ នៅរាជ ធានីភ្នំពេញ បើកបររថយន្តម៉ាកហាយឡិនដឺ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2T: 0137 មានមុខ របរ ជាអ្នករត់តាក់ស៊ី ភ្នំពេញទៅប៉ោយប៉ែត ។ ជនរងគ្រោះមានឈ្មោះ ស្លេះ រ៉ូហ្សាត ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិចំការក្រូច សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាអ្នកកាប់គោលក់ នៅផ្សារ សិរីសោភ័ណ បើកបរម៉ូតូម៉ាកត្រៃ គ្មានស្លាកលេខ ។

លោក ឈឿម សុផុន នាយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមាន ជ័យ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូត្រៃ បើកបរដោយជនរងគ្រោះខាងលើ ពីកើតទៅ លិច ដល់ចំណុចកើតហេតុម៉ូតូត្រៃនោះ បានឡើងប្រជែងរថយន្តមួយគ្រឿងយ៉ាងលឿន និងបាន វេចង្កូត ទៅចូលផ្លូវ រថយន្តហាយឡិនដឺ រត់តាក់ស៊ីដែលកំពុងដឹកម៉ូយ ក្នុងទិសដៅបញ្ចា្រសទិសគ្នា កំពុងលឿន ដែរនោះ បានបុកគ្នាប៉ើងដូចសី បណ្តាលឲ្យអ្នកបើកបរម៉ូតូរបួសធ្ងន់ធ្លាយពោះវៀន និង បាក់ជើងជា ២ កំណាត់ ឃើញដូច្នោះ អ្នកបើកបរថយន្តបានបើកទ្វាររថយន្ត រត់គេចខ្លួនបាត់ស្រមោលតែម្តង ។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ដោយឡែករថយន្តហាយឡិន ដឺ និងម៉ូតូ ត្រៃត្រូវនគរបាលចរាចរណ៍ នាំយកទៅរក្សាទុក ដើម្បីចាត់ការតាមច្បាប់ ៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved