Breaking News
Loading...
Wednesday, November 27, 2013

ស្រីរូប​ស្រស់ ​ឆ្កឹះសោ​​បន្ទប់​សណ្ឋាគារ​​ប៉ុន​ប៉ង​​លួច​ តែត្រូវ​ម្ចាស់​​ក្របួច​ទាន់


រាជធានីភ្នំពេញ ៖ ស្ត្រីវ័យក្មេងរូបស្រស់ម្នាក់ ត្រូវបានប្តីប្រពន្ធ២នាក់ ចាប់ខ្លួនប្រគល់ឱ្យសន្តិសុខ បន្ទាប់ពីធ្វើសកម្មភាព ឆ្កឹះបន្ទប់លេខ៣០៦ ក្នុងសណ្ឋាគារ «ទន្លេសេកុង» ប៉ុនប៉ងលួចកាបូបលុយ តែពុំបានសម្រេច ដោយម្ចាស់បន្ទប់ភ្ញាក់ទាន់ កាលពីវេលាម៉ោង៥ និង០៥នាទីទៀបភ្លឺថ្ងៃទី២៦ វិច្ឆិកា ២០១៣ ស្ថិតនៅសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។

ស្ត្រីដែលចាប់ខ្លួនខាងលើឈ្មោះកែវ ស្រីលក្ខណ៍ អាយុ១៧ឆ្នាំ មានទីលំនៅផ្ទះជួលក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកម្ចាស់កាបូបឈ្មោះស្រេង ស្រីអូន អាយុ៤៧ឆ្នាំ មានទីលំនៅក្នុងភូមិខ្សាច់ប្រផេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពនេះ ពិតប្រាកដមែន ដោយសារតែអត់ប្រាក់ជិះម៉ូតូឌុបទៅក្រុងតាខ្មៅវិញ ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចមានការសង្ស័យស្ត្រីរូបនោះ មានបក្សពួកផ្សេងទៀត ដែលដើរជួលបន្ទប់សណ្ឋាគារ ធ្វើសកម្មភាពលួចបែបនេះ ។



ផ្តល់សិទ្ធដោយ កោះសន្តិភាព


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved