Breaking News
Loading...
Monday, November 4, 2013

ភ្ញៀវចិនម្នាក់ ស្លាប់ពេល ស្ទីម


ស្ដ្រីអាយុ៧៧ឆ្នាំ ជនជាតិចិន ជាភ្ញៀវទេសចរ មកកំសាន្តនៅក្រុងព្រះសីហនុ បានស្លាប់ ខណៈដែលកំពុង ឆ្ពុង(ស្ទីម) នៅក្នុងសណ្ឋាគារសុខា ក្រុងព្រះសីហនុ វេលាម៉ោង ០៩ និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះ ឈ្មោះ DONG WEI CUI ភេទស្រី មានស្រុកកំណើតនៅខេត្ត HU BEI ភាគខាងជើងប្រទេសចិន ជាប់នឹងប្រទេស ម៉ុងហ្គោលី ។

ជនរងគ្រោះ កាន់លិខិតឆ្លងដែនលេខ E15588659 និងមាន ទិដ្ឋាការលេខ TF03619653 ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ ផុតកំណត់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ ចូលមកកំសាន្តនៅព្រះរាជាណាចក្រកម្ពុជា ជាលក្ខណៈ ក្រុម គ្រួសារ ដោយមានប្តីនិងកូនៗ។

មិនទាន់មានប្រភពណា អះអាងបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយមូលហេតុអ្វីពិតប្រាកដនោះទេ ដោយ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានមានប្រសាសន៍ប្រាប់ថា មន្ទីរពេទ្យព្យាបាលតែអ្នកជំងឺ ដែលនៅរស់ទេ ដោយឡែកជនរងគ្រោះនេះបានស្លាប់ មុនពេលដែលបញ្ជូនមកដល់មន្ទីរពេទ្យម៉្លេះ។

ដោយឡែកប្រភពព័ត៌មានពីប្តីរបស់ស្រ្តីរងគ្រោះបានប្រាប់ថា ជនរងគ្រោះធ្លាប់មានប្រវត្តិជំងឺបេះដូង ហើយនៅតែ ប្រើប្រាស់ថ្នាំបេះដូងជារៀងរាល់ថ្ងៃ ។ ដូចនេះគេមិនទាន់ដឹងថា ស្រ្តីរងគ្រោះនេះស្លាប់ ដោយប្រភេទ រោគបេះដូង អ្វីពិតប្រាកដនៅឡើយទេ ។

បច្ចុប្បន្ននេះសពជនរងគ្រោះកំពុងតម្កល់ទុក នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយក្រុមគ្រួសារ កំពុងទាក់ទងទៅស្ថានទូត របស់ខ្លួន ដើម្បីយកសពជនរងគ្រោះទៅធ្វើបុណ្យនៅស្រុកកំណើត ប្រទេសចិនវិញ ៕









0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved