ក្មេងស្រីអាយុ៦ឆ្នាំ ចងកធ្វើអត្ដឃាត សាច់ញាតិថា ខ្មោចនាំ (មានវីដេអូ)
ភ្នំពេញ ៖ ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ ត្រូវ បានម្ដាយរបស់ខ្លួន ប្រទះឃើញចងកនិងខ្សែ នីឡុង ជាប់នឹងចំរឹងបង្អួច កាលពីវេលាម៉ោង ជាង១១ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅក្នុងផ្ទះជួលក្រុមទី២ ភូមិថ្មី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពោលស្ថិតនៅ ក្នុងផ្សារស្ទឹងមានជ័យ តែម្ដង បង្កឱ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អាជីវករនិងប្រជា ពលរដ្ឋនៅក្នុងផ្សារ នាំគ្នាមកចោមរោមមើល គ្រប់ៗគ្នា ។
យោងតាមសាច់ញាតិនិងម្ដាយរបស់ក្មេង ស្រីរងគ្រោះ បាននិយាយនៅមន្ទីរពេទ្យរុស្សី ថា មុនពេលកើតហេតុ ពោលនៅវេលាម៉ោង ១១ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ស្ដ្រីជាម្ដាយឈ្មោះម៉ាច អាយុជាង៤០ឆ្នាំមុខ របរជាជាងដេរខោអាវ នៅក្នុងផ្សារស្ទឹងមាន ជ័យ បានទៅយកកូនស្រីរបស់ខ្លួននៅសាលា មត្ដេយ្យ ត្រឡប់មកផ្ទះវិញ ដូចសព្វមួយដង។
ប្រភពព័ត៌មានបានបន្ដទៀតថា នៅពេល យកកូនស្រីរបស់ខ្លួន ដែលមានឈ្មោះអ៊ឹម គឹមស្រៀង ហៅម៉ីម៉ី អាយុ៦ឆ្នាំមកដល់ផ្ទះ ហើយនោះ ស្ដ្រីជាម្ដាយបានចេញមកដេរ សំលៀកបំពាក់ជាធម្មតា ដោយឡែកក្មេង ស្រីរងគ្រោះ នៅក្នុងផ្ទះជាមួយជីដូន ។មួយ សន្ទុះក្រោយមក ក្រុមអាជីវករនិងអ្នកជិត ខាងផ្សេងទៀត បានសួរទៅស្ដ្រីជាម្ដាយថា ឯណាម៉ីម៉ី ? ពេលនោះស្ដ្រីជាម្ដាយឆ្លើយថា ប្រហែលជា ចេញដើរលេងក្រៅផ្ទះបាត់ហើយ ពេលនោះ ក្រុមអាជីវករនិងអ្នកជិតខាងប្រាប់ ថា មិនឃើញចេញមកដើរលេងនោះទេ ។
យោងតាមសាច់ញាតិក្មេងស្រីរងគ្រោះ និងជីដូនរបស់ខ្លួនបាននិយាយថា អំពើបែប នេះ អាចបណ្ដាលពីខ្មោចនាំ ដោយមានជំនឿ ទៅអរូបិយ ពីព្រោះនៅពេលដែលក្មេងស្រី រងគ្រោះចងកនោះ សូម្បីតែជីដូន នៅក្នុងផ្ទះ ជាមួយក៏មិនឃើញដែរ ។
បើតាមសាច់ញាតិខាងលើ បានបន្ដថា កាលពីប៉ុន្មានថ្ងៃមុន ក្មេងស្រីរងគ្រោះរូប នេះ តែងតែនិយាយថា រូបគេចង់ចងកសម្លាប់ ខ្លួន ប៉ុន្ដែឪពុកម្ដាយនិងសាច់ញាតិពុំមានការ ចាប់អារម្មណ៍ ហើយក៏កើតមានរឿងដ៏គួរឱ្យ ខ្លោចផ្សារខាងលើនេះ តែម្ដងទៅ ។
បច្ចុប្បន្នសពក្មេងស្រីរងគ្រោះ ត្រូវបាន ក្រុមគ្រួសារនិងសាច់ញាតិទាំងមូល កំពុង រៀបចំធ្វើបុណ្យតាមប្រពៃណី ដោយសោក បោកខ្លួនដូចសត្វអក ចំពោះការបាត់បង់ជីវិត កូនស្រីមានតែម្នាក់គត់ និងកំពុងពេញស្រ ឡាញ់ស្មើជីវិត ៕
0 comments:
Post a Comment