Breaking News
Loading...
Thursday, November 14, 2013

បង្ក្រាបមុខសញ្ញា ប្រើប្រាស់ និងជួញដូរ គ្រឿងញៀន ខុសច្បាប់ ចំនួន៤នាក់


សៀមរាប ៖ ជនសង្ស័យ ភេទប្រុស៣នាក់ និងនារីម្នាក់នេះ បច្ចុប្បន្ន រស់នៅក្នុង ខេត្តសៀមរាប ត្រូវបានចាប់ ខ្លួនជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធ និងសកម្មភាពប្រើប្រាស់ និងជួញដូរគ្រឿងញៀន ។

លោកវរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរង និងជាប្រធានការិយាល័យ កណ្តាលនគរបាល ប្រឆំាងបទល្មើស នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប និងលោក វរសេនីយ៍ត្រី អ៊ុំ សាអាត នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប បានដឹកនាំកម្លាំង នគរបាលក្នុង អង្គភាពចុះប្រតិបត្តិការ ធ្វើការតាមដានស្រាវជ្រាវ និងធ្វើការចាប់ឃាត់ខ្លួន ជនសង្ស័យទាំង៤នាក់នេះ បានជាបន្តបន្ទាប់ កាលពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ រួចយកមកកាន់ការិយាល័យ ជំនាញដើម្បីធ្វើសួរនាំ ជាប់ពាក់ព័ន្ធក្នុងប្រើប្រាស់ និងជួញដូរគ្រឿងញៀន ខុសច្បាប់ ។

លោក អ៊ុំ សាអាត បានមានប្រាសាសន៍ឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការចាប់ឃាត់ខ្លួនពិតប្រាកដមែន បន្ទាប់ពីជនសង្ស័យទាំង៤ នាក់នេះបានធ្វើសកម្មភាព ប្រើប្រាស់ និងជួញដូរគ្រឿងញៀន ខុសច្បាប់ដែល ជាមុខសញ្ញាសង្ស័យផងនោះ ។

លោក វរសេនីយ៍ត្រី អ៊ុំ សាអាត បានបន្តឲ្យដឹងទៀតថា បន្ទាប់ពីសមត្ថកិច្ច ជំនាញបានធ្វើការសួរនាំ ចំពោះជនដែលបានប្រព្រឹត្ត ក្នុងករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន ខុសច្បាប់ទាំងអស់ ខាងលើហើយនោះ ជនសង្ស័យទាំង៤នាក់នេះ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាន ប្រព្រឹត្តនូវករណីទាំងអស់ ខាងលើពិតប្រាកដមែន ។

ដោយក្នុងកិច្ចចុះប្រតិបត្តិការ ធ្វើការបង្ក្រាបនេះដែល សមត្ថកិច្ចយើងបានធ្វើការដក ហូតបាននូវវត្ថុតាងពីជនសង្ស័យ រួមមាន ប្រភេទគ្រឿងញៀន ខុសច្បាប់ម៉ាទឹកកក ចំនួន២កញ្ចប់ តូច និង១កញ្ចប់ធំ ព្រមទំាងឧបករណ៍ ច្នៃជក់គ្រឿងញៀន ខុសច្បាប់ មួយចំនួនទៀតផងដែរ ។ បច្ចុប្បន្នជនសង្ស័យទំាង៤នាក់ ត្រូវបានសមត្ថកិច្ច កសាងសុំណុំរឿងបញ្ជូនខ្លួន ព្រមទាំងវត្ថុតាងទាំងអស់ទៅ កាន់សាលាដំបូងខេត្តសៀមរាប ហើយកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីចំណាត់ការទៅ តាមនិតិវិធីច្បាប់បន្ត៕



0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved