ប្រសិន​បើ​អ្នក​ធ្លាប់​ស្គាល់​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក មិន​ថ្វី​ទេ​អ្នក នៅ​តែ​អាច​ដឹង​បាន​ថា ​នៅ​ម្ដុំ​នោះ​ជា​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ដែល​ជា​មរតក​សម័យ​សង្គម​រាស្ត្រ​និយម។ ប៉ុន្តែ​សម្រាប់​អ្នក​មិន​ធ្លាប់​ស្គាល់​វិញ ពេល​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​នានា​ជុំ​វិញ​ពហុកីឡដ្ឋាន​​វ័យ​ចំណាស់​នៅ​កណ្តាល​ក្រុង​ភ្នំ​ពេញ​មួយ​នេះ ​​ប្រហែល​ជា​​មិន​ដឹង​ទេ​ថា​នៅ​ទី​នោះ​មាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ដែល​មាន​អាយុ​កាល​ច្រើន​ទសវត្សរ៍​មក​ហើយ។

ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ កាន់​តែ​មាន​សភាព​ទ្រុឌ​ទ្រោម​ណាស់​ទៅ​ហើយ ប៉ុន្តែ​ពុំ​សូវ​មាន​ការ​កែ​លម្អ​ឬ​ក៏​ជួស​ជុល​ច្រើន​ឡើយ ខណៈ​ស្ទើរ​ជុំ​វិញ​ពហុកីឡដ្ឋាន​មាន​ផ្សារ​ទំនើប និង​អគារ​ពាណិជ្ជកម្ម​ផ្សេង​ៗ​កំពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង។

​​តើ​អនាគត​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​មួយ​នេះ​ទៅ​ជា​យ៉ាង​ណា? ​