Breaking News
Loading...
Thursday, November 14, 2013

យូរី រងការរិះគន់ថា ចូលចិត្តធ្វើចរិត ស្រីស្អាត


ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ កញ្ញា សេន យូរី ហៅ DJ យូរី ដែលជាតារាចម្រៀងយុវវ័យម្នាក់ មានសម្រស់ស្រស់ស្អាតខ្លាំង ប្រៀបបានតារាចម្រៀងកូរ៉េនោះ ពេលនេះមានការរិះគន់មិនតិចទេ ក្រោយពីនាងបានចំលងស្ទីលពីតារាចម្រៀងកូរ៉េ តាមរយៈសំលៀកបំពាក់ ពេលឡើងសម្ដែងលើវេទិការសាធារណៈ ដែលមានមហាជនរាប់ពាន់នាក់ ទស្សនា។

ទស្សនិកជន និយាយថា ចំលងបទចំរៀងមិនអស់ចិត្តទេ ថែមទាំងចំលងខោអាវគេមកទៀត គ្មានគំនិតខ្លួនឯងបន្តិចសោះ។ ពាក់ព័ន្ធនឹងការរិះគន់នេះ យូរី មិនបង្អត់យូរ ក៏តបតវិញយ៉ាងចាស់ដៃថា «ចង់បន្ទោសគួរតែបន្ទោសជាងកាត់ទៅ ព្រោះនាងទិញពីហាងមកទេ »។ទស្សនិកជនខ្លះបាននិយាយថា ការនិយាយរបស់នាងបែបនេះ គឺយកតែរួចខ្លួន តែប៉ុណ្ណោះ ហើយថា យូរី កំពុងដើរតាមគន្លងតារាចម្រៀងប្រុសម្នាក់ គឺលោក ណុបបាយ៉ារឹទ្ធ ដែលនិយាយយករួចតែខ្លួនតែប៉ុណ្ណោះ ។

ថ្មីនេះប្រភពពីហាងតុបតែងខ្លួនមួយកន្លែង ដែល សេន យូរី ទៅតុបតែងជាញឹកញយបាននិយាយប្រាប់ LookingTODAY យូរី មិនត្រឹមតែ សម្ញែងស្ទីល Cute Cute (ចរិតស្រីស្អាត) ក្នុងបទចម្រៀង ឬ វេទិការតន្រ្តីទេ សូម្បីតែពេលធម្មតាក៏នាងធ្វើចរឹកបែបហ្នឹងដែរ ។

ប្រភពដដែលបានបន្តថា វាមិនគួរឲ្យស្រលាញ់ទេ មើលទៅគួរឲ្យជ្រេញខ្លាំងណាស់ ព្រោះវាចូលលក្ខណៈញ៉ែកៗ បែបពួកខ្ទើយ ដែលមិនសមភ្នែកវិញទៅហើយ ។ តាំងពីនាងដើរចូលហាងនាងក៏អង្គុយផ្អៀងផ្អងមុខកញ្ចក់ ធ្វើមុខធ្វើមាត់ដាក់កញ្ចក់ដែលមើលទៅគួរឲ្យខ្លាច ។

គួរបញ្ជាក់ថា តារាចម្រៀងស្រីរូបនេះ ថ្វីត្បិតតែហាក់ជោគជ័យ ក្នុងអាជីពចម្រៀងតែនាង តែងតែត្រូវបានគេរិះគន់មិនស្រាកស្រាន្តឡើយ សូម្បីការកែកុនច្រមុះរបស់នាង ក៏ត្រូវគេរិះគន់ថា ច្រមុះឡើងស្អាត ធ្វើដល់ធ្វើហើយ ច្រមុះចង់ធំជាងមុខទៀត ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved