Breaking News
Loading...
Friday, November 29, 2013

ចាប់​ផ្សឹក​សង្ឃកំហូច​២នាក់​ លួច​ចេញ​ទៅ​ផឹក​ស៊ី​ច្រៀង​ខារ៉ា​អូ​ខេ​ពេល​យប់​


រាជធានីភ្នំពេញ ៖ សង្ឃកំហូច២នាក់ដែលគង់នៅវត្តសារាវ័ន្ត ខណ្ឌដូនពេញ ត្រូវបានគណៈធម្មការខណ្ឌចំការមន ចាប់ផ្សឹក កាលពីវេលាព្រឹកថ្ងៃទី២៩ វិច្ឆិកា បន្ទាប់ពីសង្ឃ២នាក់នេះ គេចចេញពីវត្តទៅផឹក ស៊ីច្រៀងខារ៉ាអូខេពេលរាត្រី ហើយមកផ្លាស់ប្តូរសម្លៀកបំពាក់ នៅក្បែររបងវត្តទួលទំពូង។

សង្ឃ២រូបខាងលើ ១-ឈ្មោះ ចាន់ រតនា អាយុ២៣ឆ្នាំ ធ្លាប់បួសនៅវត្តទួលប្រាសាទ ស្រុករមាសហែក ខេត្តស្វាយរៀង និង២-ឈ្មោះ នុស សាយ័ន អាយុ១៩ឆ្នាំ ធ្លាប់បួសនៅវត្តឯករាជ្យ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅវត្តសារាវ័ន ។ ក្រោយពីចាប់ផ្សឹក គណៈធម្មការខណ្ឌចំការមន បានប្រគល់ទៅឱ្យវត្តសារាវ័ន ចាត់វិធានការតាមវិន័យសង្ឃ ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved