Breaking News
Loading...
Friday, November 29, 2013

ក្មេងស្រី ៦សប្ដាហ៍ត្រូវ ពូបង្កើតចាប់រំលោភ យ៉ាងព្រៃផ្សៃ


ស្ដ្រីជាម្ដាយ វ័យ២២ឆ្នាំម្នាក់ បានរន្ធត់ចិត្ដជាខ្លាំង ក្រោយពីប្អូនប្រុសបង្កើតនាង ចាប់រំលោភកូនស្រីនាង ដែលទើបតែកើតនោះ។

ចំពោះក្មេងស្រីរងគ្រោះ ដែលមានអាយុ ត្រឹមតែ ៦សប្ដាហ៍នេះ កំពុងតែទទួលការមើលថែ យ៉ាងយកចិត្ដទុកដាក់ នៅក្នុងមន្ទីរពេទ្យ Kimberley នៃអាហ្វ្រិកខាងត្បូង ក្រោយពីពូបង្កើតនាង ដែលមានអាយុ ២៤ឆ្នាំ ចាប់រំលោភយ៉ាងព្រៃផ្សៃនោះ។ សម្រាប់ក្មេងនេះផ្ទាល់ ក៏ត្រូវបានក្រុមគ្រូពេទ្យធ្វើការ វះកាត់ដើម្បីធ្វើការប៉ះប៉ូវទៅលើ ពោះរៀននាង ដែលបានខូចខាចផងដែរ។

តាមការសើុបអង្កេត បានឲ្យដឹងថា ជាដំបូង ក្មេងស្រីនេះត្រូវបានដាក់ឲ្យគេង នៅក្នុងបន្ទប់ម្ដាយនាង ខណៈពេលដែលម្ដាយនាង និងយាយ កំពុងតែមើលទូរទស្សន៍នៅក្នុង បន្ទប់ទទួលភ្ញៀវ។ មិនបានប៉ុន្មាននាទីផង ស្រាប់ ក្មេងស្រីនេះយំជាខ្លាំង និងម្ដាយនាងស្ទុះទៅ បន្ទប់គេងតែ មិនឃើញនាង និងឃើញបង្អូតបានរបើក។ យ៉ាងណាមិញ នាងបានយល់ថា ប្រហែលជា មាននរណាម្នាក់ចាប់ពង្រត់កូននាង និងនាងស្ទុះទៅផ្ទះបងប្អូននាង ដែលនៅជិតនោះ ដើម្បីសុំជំនួយតែម្ដង។ ដោយសារតែលឺសម្លេងកូនស្រី ខ្លួនកាន់តែយំខ្លាំង នាងបានរត់តាមរកសម្លេង រួចក៏រុញទ្វារ ដែលនៅខាងក្រោយផ្ទះ ដែលភ្លាមៗនោះ ប្អូនប្រុសនាងក៏រុញនាងចេញ ខណៈពេលដែលខោរបស់ខ្លួន បានសម្រាតចុះមកក្រោមនោះ។ រីឯខ្លួនកូននាង គឺពោរពេញទៅដោយឈាម និង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំនែកឯប្អូនប្រុសនាងដែល ត្រូវគេប៉ាន់ស្មានថា មានសតិអារម្មណ៍មិននឹងនរនោះ ក៏ត្រូវបានប៉ូលីសចាប់ខ្លួនផងដែរ៕

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved