Breaking News
Loading...
Saturday, November 30, 2013

ដើមឈើដ៏ចម្លែកមួយប្រភេទ នៅពេលគេកាប់ហូរឈាមមកដូចមនុស្ស


ដើមឈើមួយប្រភេទ មានភាពចម្លែកខុសពីដើមឈើដទៃទៀត ព្រោះនៅពេលគេកាប់វា វានឹងហូរឈាមមកដូចមនុស្សអីចឹង។ ដើមឈើប្រភេទនេះ គឺស្ថិតនៅក្នុងប្រភេទ Euphorbiaceae ហើយឈាមដែលហូរចេញមកនោះ គឺជាជ័ររបស់វា ដែលត្រូវបានគេឲ្យឈ្មោះថា “Dragon’s Blood”។

ប្រភេទដើមឈើ Euphorbiaceae នេះ នឹងផលិតជ័រពណ៌ក្រហមចេញមក នៅពេលដែលវាត្រូវគេកាប់។ ជាមួយគ្នានេះដែរ ជ័ររបស់វា ក៏មានអត្ថប្រយោជន៏ច្រើនដែរសម្រាប់មនុស្ស ប៉ុន្តែសម្រាប់ព្យាបាលរបួស ឬការពារសត្វល្អិតខាំប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ជ័រពណ៌ក្រហមដូចឈាម ដែលគេឲ្យឈ្មោះថា “Dragon’s Blood” នោះ គឺបានមកពីរុក្ខជាតិជាច្រើនប្រភេទដូចជា Croton, Dracaena, Daemonorops, Calamus rotang និង Pterocarpus ផងដែរ។ ជ័រពណ៌ក្រហមដូចឈាមនេះ ត្រូវបានគេប្រើប្រាស់ កាលពីសម័យបុរាណ សម្រាប់ធ្វើជាថ្នាំលាប ថ្នាំព្យាបាលរបួស ធូប និង ថ្នាំជ្រលក់ខោអាវ៕


កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved