Breaking News
Loading...
Monday, November 4, 2013

ស្រ្តីម្នាក់​ប្រាប់ប្តីថា​ទៅទិញត្រី ​បាត់ខ្លួនជាង១​០ថ្ងៃ ​ប្រទះឃើញ​សពក្នុងព្រៃ​


ខេត្តបន្ទាយមានជ័យ ៖ សពស្រ្តីម្នាក់ ត្រូវបានគេប្រទះឃើញ ក្នុងព្រៃ នៅម៉ោង ជាង៤រសៀល ថ្ងៃទី០៣ វិច្ឆិកា ២០១៣ នៅចំណុច ភូមិទំនប់ ក៥ ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

បើតាមប្តីស្រ្តីរងគ្រោះ ដែលមិនទាន់បា្រប់ពី អត្តសញ្ញាណ បានបា្រប់ឲ្យដឹងថា ស្រ្តីដែលស្លាប់នេះ បានបា្រប់ខ្លួនថា ទៅទិញត្រីយកមកលក់ តំាងពីជាង១០ថ្ងៃមុនម្ល៉េះ ហើយក៏បាត់ដំណឹង តំាងពីពេលនោះមក រហូតដល់ប្រទះឃើញសព នៅថ្ងៃអាទិត្យនេះ ។

នៅពេលនេះ សមត្ថកិច្ច កំពុងត្រួតពិនិត្យនិងធ្វើកោសល្យវិច្ច័យ ហើយក៏មិនទាន់ដឹងថា ជាករណីឃាតកម្ម ឬយ៉ាងណានោះនៅឡើយទេ ៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved