Breaking News
Loading...
Friday, November 29, 2013

រថ​យន្ត​លោក​អនុ​ប្រធាន​រតនា​គារ​ខេត្ត​កំពត​ ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍


ខេត្តកំពត ៖ រថយន្តម៉ាកឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២P-២៤៦៥ ដែលគេស្គាល់ថា ជារថយន្តរបស់លោកអនុប្រធាន រតនាគារខេត្តកំពតបាន ជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២៧ វិច្ឆិកា នៅលើកំណាត់ផ្លូវជាតិលេខ៣៣ ត្រង់ចំណុចភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខណៈលោកត្រឡប់មកពីភ្ជាប់ពាក្យ កូនលោកស្វាយ ឆាន់ អតីតអធិការនគរបាលស្រុកបន្ទាយមាស ត្រូវរថយន្តបែនដឹកខ្សាច់បើក ក្នុងទិសដៅបញ្ច្រាសគ្នា រេមកបុកយ៉ាងពេញទំហឹងបណ្តាលឱ្យរថយន្ត រងការខូចខាតផ្នែកខាងមុខ តែមិនបណ្តាលឱ្យលោករងគ្រោះថ្នាក់ទេ។

តាមប្រភពបានឱ្យដឹងថា លោកអនុប្រធានរតនាគារ ខេត្តកំពតឈ្មោះសេង សារី អាយុ៥០ឆ្នាំ ចំណែករថយន្តដឹកខ្សាច់ត្រូវគេដឹងថា ជារបស់លោកគ្រូ សាខន ម្ចាស់ផ្ទះសំណាក់គិរីសិលាកំពង់ត្រាច។

ក្រោយកើតហេតុរថយន្តទាំង២គ្រឿងត្រូវបានយកទៅ រក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកកំពង់ត្រាចដើម្បីធ្វើការដោះ ស្រាយ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved