Breaking News
Loading...
Friday, November 29, 2013

បើក​ម៉ូតូ​លឿន​​ប្រញាប់​ទៅ​ប្រាប់​ដំណឹង​បងប្អូន​ថាយាយស្លាប់​ ជ្រុល​បុកគូទ​រថយន្ត​ដឹក​ទឹក​កក ស្លាប់​ខ្លួន​ឯង​ម្នាក់​ទៀត​


ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ ក្រោយពីដឹកបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត ខណៈជិះម៉ូតូទៅបុកគូទរថយន្ត ដឹកទឹកកកពេញទំហឹង កាលពីវេលាម៉ោង៨ និង១០នាទីព្រឹកថ្ងៃទី២៨ វិច្ឆិកា ២០១៣ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រ លេខ៩៨និង៩៩ ស្ថិតក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ។

តាមប្រភពពីឪពុកជនរងគ្រោះ បានប្រាប់ឱ្យដឹងថា កូនប្រុសរបស់គាត់ដែលរងគ្រោះ ឈ្មោអឿ សៅអឿន អាយុ២៨ឆ្នាំ មានប្រពន្ឋឈ្មោះ ជា ចន្ថា អាយុ២៥ឆ្នាំ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាស៊េរី១៩៩៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ញ ៤២៨៣ ភព១ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន បំណងទៅប្រាប់បងប្អូន ព្រោះយាយរបស់គាត់បានស្លាប់ ។ លុះមកដល់ចំណុចកើតហេតុ ស្របនឹងល្បឿនម៉ូតូកំពុងលឿនផងនោះ ក៏ជ្រុលទៅបុកគូទរថយន្តដឹកទឹកកកមួយគ្រឿង ពណ៌ខៀវ បើកស្របទិសគ្នាពេញទំហឹង បណ្តាលឱ្យបុរសរងគ្រោះបោកក្បាលផ្ទប់នឹងទ្រុងខាងក្រោយរថយន្តរងរបួស ធ្ងន់ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខ ៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved