Breaking News
Loading...
Friday, November 29, 2013

នគរបាល បឹងទំពុន ឃាត់ខ្លួន ចោរគាស់ផ្ទះ លួចម៉ូតូម្នាក់


ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលតែង ធ្វើសកម្មភាព លួចកាត់សោ និងគាស់ផ្ទះរបស់ប្រជាពលរដ្ឋ យ៉ាងសកម្ម នៅក្នុងភូមិសាស្រ្ត សង្កាត់បឹងទំពុន ត្រូវបាននគរបាល ប៉ុស្តិ៍ចាប់ឃាត់ខ្លួន ក្រោយធ្វើ សកម្មភាពគាស់ កាត់សោផ្ទះ លួចកាលពីយប់ ហើយបានជិះ ម៉ូតូដែលលួច បានទៅដេកនៅក្នុងផ្ទះសំណាក់ តាថោង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលវេលាម៉ោង ៧ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ។

លោកអនុសេនីយ៍ទោ ឡូ ភារម្យ បានឲ្យដឹងថា ជនសង្ស័យដែល កម្លាំងរបស់ លោកឃាត់ខ្លួននេះឈ្មោះ ង៉ែត តារា ហៅ រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ ព្រែកហូ សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ចំណែក ម្ចាស់ម៉ូតូ ដែលដេក មិនដឹងចោរ កាត់សោ និងគាស់ទ្វារផ្ទះលួច យកម៉ូតូ ឈ្មោះ ហេង លឿន ភេទប្រុស អាយុ ៣១ឆ្នាំ ជានិស្សិត ស្នាក់ផ្ទះកើតហេតុ ក្នុងភូមិសន្សំ កុសល២ ផ្លូវ៣១បេតេ ក្រុម២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

នៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យ ង៉ែត តារា បានសារភាពថា កាលវេលាម៉ោង២រំលងអធ្រាត្រ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ រូបគេ បានធ្វើសកម្មភាពគាស់ផ្ទះមួយមិនចាក់សោ ហើយក៏ចូលលួច ម៉ូតូមួយគ្រឿងម៉ាក ស៊ីរ៉ូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BF-3587 ពេលលួចបានហើយ ជិះម៉ូតូនេះមកសំងំដេកនៅផ្ទះ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន លុះព្រឹកឡើងត្រូវ សមត្ថកិច្ចព័ទ្ធចាប់បានតែម្ដង។

នាយនគរបាល ប៉ុស្តិ៍បឹងទំពុន លោក ឡូ ភារម្យ បានបញ្ជាក់ថា កន្លងមកជនសង្ស័យ ធ្លាប់បានប្រើប្រាស់ គ្រឿងញៀន និងធ្លាប់ធ្វើសកម្មភាព ជាមួយឈ្មោះ វ៉ាន់ ដែលស្នាក់នៅម្ដុំ ប៊ូឌិញ ធ្លាប់ជាប់ពន្ធនាគារ រយ:ពេល៦ខែ ក្នុងករណី លួចកង់ ចំនួន២គ្រឿង ។ បច្ចុប្បន្នជនសង្ស័យត្រូវបាន សមត្ថកិច្ចបញ្ជូនទៅឃុំខ្លួន នៅអធិការដ្ឋាន នគរបាល ខណ្ឌមានជ័យ និងកសាងសំណុំរឿង បញ្ជូនសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីផ្ដន្ទា ទោសតាមនិតិវិធីច្បាប់៕



0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved