Breaking News
Loading...
Thursday, November 14, 2013

​ ចាប់​​ខ្លួន​ឪពុក​ចុង​រំលោភសេព​សន្ថវៈកូន​ស្រីអាយុ​៧ឆ្នាំបាន​សម្រេច ​


ខេត្តកណ្តាល ៖ ឪពុកចុងចិត្តតិរច្ឆានម្នាក់ ត្រូវបានប៉ូលិសស្រុកកណ្តាល ស្ទឹងធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៣ វិច្ឆិកា ២០១៣ ដោយយោងតាមពាក្យបណ្តឹងរបស់ម្តាយកុមារីរងគ្រោះ ប្តឹងពីបទរំលោភសេពសន្ថវៈ ទៅលើកូនស្រីរបស់ខ្លួនអាយុ៧ឆ្នាំម្នាក់បានសម្រេច ។

បុរសខាងលើឈ្មោះម៉ៅ ម៉ាញ អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃព្រំ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាអ្នករត់ម៉ូតូឌុប ។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៩ វិច្ឆិកា ២០១៣ កន្លងមក ក្មេងស្រីរងគ្រោះនៅផ្ទះតែម្នាក់ឯង រីឯម្តាយបានចេញពីផ្ទះទៅទិញម្ហូបនៅផ្សារបឹងខ្យាង ស្រុកកណ្តាលស្ទឹង ។ ក្នុងពេលនោះ ជនសង្ស័យដែលជាឪពុកចុង បានហៅក្មេងស្រីដែលកំពុងអង្គុយមើល ទូរទស្សន៍ឱ្យមកកបន្ទប់ចង្ក្រានបាយ ពេលនោះក្មេងស្រីក៏បានទៅតាម ហើយក៏ធ្វើសកម្មភាពរំលោភតែម្តង ។

ក្រោយពេលជនសង្ស័យចាប់រំលោភហើយ បានគំរាមក្មេងស្រីរងគ្រោះថា បើនាងឯងហ៊ាននិយាយប្រាប់គេ អញនឹងសម្លាប់នាងឯងចោល ។



0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved