Breaking News
Loading...
Saturday, November 30, 2013

មិត្ត​ស្រី​​ដែល​មាន​ផ្ទៃ​ពោះ​របស់​កូន​កំលោះ ចូលទៅវាយ​កូន​ក្រមុំ​ផ្អើល​រោង​ការ(មានវីដេអូ)


នេះ​មិនមែនជា​ពិធី​មង្គល​ការ​ដែល​កូន​ក្រមុំ​គ្រប់រូប​ស្រម៉ៃចង់បាននោះ​ទេ ព្រោះ​វា​ដូចជា​បានក្លាយ​ជាឆាក​ប្រយុទ្ធ​ដ៏សែនអាម៉ាស់​​ដែល​ផ្តើម​ចេញ​ពី​មិត្ត​ស្រី​ដែល​មាន​ផ្ទៃ​ពោះ​របស់​កូន​កំលោះ​ចំពោះ​កូនក្រមុំ​កំពុងរៀបការ។

ហេតុ​ការណ៌នេះ​បាន​កើត​ឡើង​នៅ​ឯពិធីមង្គល​ការមួយ​នៅ​ខេត្ត សេនហ្សេន ប្រទេសចិន ដោយ​បង្ក​ឲ្យ​មានការភ្ញាក់ផ្អើល​បន្ទាប់ពី​មិត្ត​ស្រី​របស់​កូន​កំលោះ​ដែល​មាន​ផ្ទៃពោះ បាន​ចូល​ទៅ​វាយ​កូន​ក្រមុំ​កំពុង​រៀបការ និងបាន​ជេរប្រទេច​ផ្តាសា ជាច្រើន។ ចំនែក​កូន​ក្រមុំ​វិញ ក៏​បានវាយ​តប​វិញ ជាមួយ​នឹង​ពាក្យជេរប្រទេច​ដូចគ្នា តែបន្តិច​ក្រោយ​មក​អ្នក​ទាំងពីរ​ត្រូវ​បាន​កូនកំលោះ និងសន្តិសុខ​ចូលចាប់បំបែក។

គេបានលឺកូនក្រមុំ​និយាយថា «ឯង​មិន​បាន​រំលូតកូន​នៅពេល​អាច និង​ឥឡូវ​ឯង​មក​ទាំង​ពោះធំ​។​តើ​ខ្ញុំ​ធ្វើ​ម៉េច​ដឹង​ថា​នរណា​ជា​ឪ​របស់​កូន ​​នេះ​?​ឯង​ព្យាយាម​បង្ខំ​យើង​អោយ​ទិញ​ផ្ទះ​របស់​ឯង​?​យើង​អាច​រកលុយ​ទិញ​ បាន​ដែរ​ឬ​?»៕

នេះជាកំហុស​អ្នកណា.. លោកអ្នកគិតមើល​បានទេ?

8567fighting.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved