Breaking News
Loading...
Sunday, November 3, 2013

វីដេអូ៖ បុរសអារ៉ាប់ម្នាក់ ធ្វើបាបសត្វឆ្មា ដោយចាប់បង្វិលរាប់សិបជុំ ប្រៀបបីដូចកង្ហារ!


សព្វថ្ងៃនេះ យើងតែងប្រទះឃើញមនុស្ស មួយចំនួន តែងតែប្រព្រឹត្តអំពើអាក្រក់ ដោយការធ្វើបាប ទៅលើសត្វ ដែលគ្មានទោសកំហុស អ្វីសោះនោះ ហើយពួកគេ តែងតែធ្វើអំពើទាំងនោះ ក្នុងគោលបំណងតែការ សើចសប្បាយរបស់ខ្លួនប៉ុណ្ណោះ។

ជាក់ស្តែង វីដេអូឃ្លីបថ្មីមួយទៀត ដែលត្រូវបានបង្ហោះចែកចាយ នៅលើយូធូប និង បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកផងនោះ បានបង្ហាញពីសកម្មភាព របស់បុរសអារ៉ាប់ម្នាក់ បានធ្វើការបង្វិលសត្វឆ្មា របស់ខ្លួនវិលរាប់សិបជុំ ប្រៀបបីដូចជា ស្លាបចក្រ ឬ កង្ហារ យ៉ាងដូច្នោះដែរ។ យ៉ាងណាមិញ ទោះបីជាវីដេអូនេះ មានការបង្ហាញពីភាព ប៉ិនប្រសព្វក្នុងការបង្វិល និង គួរឲ្យអស់សំណើចខ្លះ ក៏ពិតមែន ប៉ុន្តែយ៉ាងណាក៏ដោយ នេះជាទង្វើមួយ ដែលមិនគួរគប្បី យកតម្រាប់តាមនោះឡើយ គួរតែមានភាពអាណិតអាសូរ ស្រលាញ់ដល់សត្វចិញ្ចឹម របស់ខ្លួន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោម៖


ដោយ សី

ខ្មែរឡូត 

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved