Breaking News
Loading...
Monday, November 4, 2013

ស្ទាវ​២​ក្រុមបើកឆាក​ប្រយុទ្ធ​ដណ្តើម​ស្រី​ស្នេហ៍​ក្នុង​ក្លឹប​(​ថប​ហ្គោល​)​ វាយ​គ្នា​ប្រាវ​បែកក្បាល​ម្នាក់​


ប្រភព កម្ពុជាថ្មី

ភ្នំពេញ​ ៖ យុវជន​ម្នាក់​ត្រូវ​រង​របួស​បែកក្បាល​ហូ​រឈាម​រហាម​ដោយសារតែ​ពួកគេ​និង​មិត្តភក្ដិ ចូល​ទៅ​ផឹក​ស៊ី​រាំរែក​កម្សាន្ត​នៅក្នុង​ក្លឹប​មួយ​កន្លែង​ដែល​តែងតែ​កើតរឿង​ហេតុ​ញឹក​ញាប់​យីហោ​(​ថប​ហ្គោល​)​ហើយ​ត្រូវ​ភាគី​ម្ខាង​ទៀត​ដែល​ចូល​រាំ​កម្សាន្ត​ក្នុង​ក្លឹប​ជាមួយគ្នា​ព្រួត​វាយ​ដោយសារ​រឿង​ទំនាស់​ដណ្តើម​ស្រី​ស្នេហ៍​។

ហេតុការណ៍​ទំនាស់​វាយតប់​គ្នា​ផ្អើល​ពេញ​ក្លឹប​រាត្រី​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២​និង​៤០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន ចូល​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្ថិតនៅ​ចំណុច​ក្លឹប​យីហោ​(​ថប​ហ្គោល​)​ស្ថិត​ជាប់​ខាងលិច​ផ្សារ​ធំ​ថ្មី តាម​បណ្តោយ​ផ្លូវ កម្ពុជា​ក្រោម ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌ​ដូនពេញ​។​យុវជន​រង​របួស​ឈ្មោះ ស៊ុន សុធា​រិ​ទ្ធ អាយុ​២២​ឆ្នាំ ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ​បាន​របួស​បែកក្បាល​។​

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​យុវជន ឈ្មោះ ស៊ុន សុធា​រិ​ទ្ធ និង​មិត្តភក្ដិ ៥​នាក់​ផ្សេងទៀត​បាន​នាំគ្នា​ជិះ​ម៉ូតូ​៣​គ្រឿង​មក​ចូល​រាំរែក​ផឹក​ស៊ី​កម្សាន្ត​ក្នុង​ក្លឹប​នោះ​តាំងពី​ម៉ោង​២៣​យប់​រហូតដល់​ស្រវឹង​រាងៗ​ខ្លួន​ដោយមាន​គូសង្សារ​រៀងៗ​ខ្លួន លុះ​មួយសន្ទុះ​ក្រោយមក ក៏​មាន​ភាគី​ម្ខាង​ទៀត សុទ្ធ​តែជា​ក្មេង​ស្ទាវ​ដូចគ្នា​បាន​មក​រាំ​ឱប​ស្រី​ជា​ដៃគូ​រាំ​ក្នុង​ក្លឹប​របស់​ភាគី​ក្រុម ឈ្មោះ ស៊ុន សុធា​រិ​ទ្ធ បណ្តាល​ឲ្យ​កើតជា​ទំនាស់​ពាក្យ​សម្តី​គ្នា​រហូត​ផ្ទុះ​ហិង្សា​វាយតប់​គ្នា​ទៅវិញទៅមក​ផ្អើល​ពេញ​ក្លឹប​នោះ​បណ្តាល​អោយ​ឈ្មោះ ស៊ុន សុធា​រិ​ទ្ធ ត្រូវរបួស​បែក​ក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន ដោ​យ​សារ​ភាគី​ម្ខាង​ទៀត​វាយ​ក្បាល​នឹង​ថូ​ប៊ី​យ៊ែ​ហើយ​ក្នុង​ហេតុការណ៍​នោះ​ដែរ​ក៏​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ដែល​ចុះ​មក​អន្ត​រាគ​មន៍​ចាប់​បំបែក​អោយ​ពួក​បែកផ្លូវ​គ្នា​ទៅផ្ទះ​វិញ​រាងៗ​ខ្លួន​ផង​ដែរ​។ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​នៅ​ក្លឹប​យីហោ​(​ថប​ហ្គោល​)​សម្បូរ​ទៅ​ដោយ​ក្រុម​ស្ទាវ​ប្រុស​ស្រី​មក​ចូល​រាំរែក​ផឹក​ស៊ី​ស្រវឹង​ឡូ​និង​ឧស្សាហ៍​កើត​រឿ​ឈ្លោះប្រកែក​ដេញ​វាយតប់​គ្នា​កើតឡើង​ញឹក​ញាប់​ណាស់​មក​ហើយ​បង្ក​អោយ​មាន​ការ​រំខាន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ស្ទើរតែ​រាល់​យប់​ដេក​ពួន​មិន​បាន​ ដូច្នេះហើយ​ប្រជាពលរដ្ឋ​ជិតខាង​បាន​សំណូមពរ​អោយ​អាជ្ញាធរ​ខណ្ឌដូនពេញ​គួរ​មាន​វិធានការ​ទប់ស្កាត់​ចំពោះ​បញ្ហា​នេះ​ផង​៕​

រស្មី​

news04-11-2013-g-full

c7

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved