Breaking News
Loading...
Wednesday, November 27, 2013

យុវជន ២នាក់ ស្រវឹងស្រាជោក បើកម៉ូតូបុកខឿនផ្លូវ ក្រោមស្ពានអាកាស ៧មករា របួសធ្ងន់


ភ្នំពេញ ៖ យុវជន ២នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលពួកគេស្រវឹង ស្រាជោក បើកម៉ូតូម៉ាក អាយខុន ពណ៌ត្រួយចេក១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AM-2345 ធ្វើដំណើរយ៉ាងលឿន តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ក្រោម ស្ពានអាកាស ៧មករា ជាចំណុចផ្លូវកោងកាច់ចង្កូត មិនទាន់ជ្រុលទៅបុកខឿនផ្លូវបណ្តាលឲ្យ យុវជនអ្នកបើកបរដួលបោកក្បាល របួសធ្ងន់ចំណែក អ្នករួមដំណើររបួសស្រាល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង ២០នាទី យប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចមុខប៉ុស្តិ៍ នគរបាលរដ្ឋបាល ទឹកល្អក់ទី១ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវគេដឹកយកទៅសង្រ្គោះ ចំណែកម៉ូតូសមត្ថកិច្ច បាននាំយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១៕







0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved