Breaking News
Loading...
Wednesday, November 27, 2013

ឆេះរោងសិប្បកម្ម កែច្នៃឈើទាំងយប់ នៅខាងក្រោយ ផ្សារសេនជូរីផ្លាហ្សា


ភ្នំពេញ៖ រោងសិប្បកម្ម កែច្នៃឈើ មួយកន្លែង ស្ថិតនៅខាងក្រោយ ផ្សារសេនជូរី ផ្លាហ្សា សង្កាត់កកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ប្រមាណ ១០៖៣០នាទីយប់ថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០១៣ បានឆេះផ្អើលអស់ ប្រជាពលរដ្ឋ និងសមត្ថកិច្ច ដោយសារតែឆ្លងភ្លើងនៅកន្លែង កង្ហាបាញ់ខ្យល់ចូល ទៅក្នុងឡកំដៅ។

សេចក្តីរាយការណ៍ពី សមត្ថកិច្ច បានឲ្យដឹងថា សម្រាប់គ្រោះអគ្គិភ័យ ខាងលើនេះ សមត្ថកិច្ច និងអាជ្ញាធរ បានប្រើរថយន្តពន្លត់អគ្គិភ័យ ចំនួន៦គ្រឿង ប្រើអស់៧ជើង ក្នុងនោះមានរួមមាន រថយន្តមកពីអង្គភាព៧១១ កងពលតូចលេខ៧០ សាលាខណ្ឌពោធិ៍សែនជ័យ និងអាវុធហត្ថខណ្ឌ។ សមត្ថកិច្ចបានបន្តថា ម្ចាស់សិប្បកម្មជាអាណិកជនខ្មែរ នៅបារំាង មានឈ្មោះ ជ័យ ពិសី។

យ៉ាងណាក៏ដោយ មិនទាន់ដឹងទំហំនៃការខូចខាត ដែលបណ្តាលមកពីគ្រោះអគ្គិភ័យខាងលើនេះទេ៕











0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved