Breaking News
Loading...
Wednesday, October 9, 2013

Wow គេថា​ណាណា នាំប្រុស​ស្នេហ៍ទៅ​ បង្កើន​ភាពផ្អែមល្ហែម​នៅថៃ​ស្ងាត់ៗ​​?


តាម​ប្រភព​គេហទំព័រ​កំសា​ន្ត​ក្នុង​ស្រុក​ បាន​ឲ្យ​ដឹងថា តារាសំដែងសម្បុរ​សរ កូន​កាត់​ចិន​ ស្រស់ស្អាត​ សិចស៊ី កញ្ញា ណាណា បាន​នាំ​ប្រុស​ស្នេហ៌​ទៅ​កសាង​ភាព​ផ្អែម​ផ្ហែម​នៅ​ប្រទេស​ថៃ។

គេហទំព័រ Looking Today បាន​រៀបរាប់ថា ក្រោយពីតារាសម្តែង ស្រីស្អាត សម្បុរសកូនកាត់ចិន កញ្ញា ជួប ស្រីពៅ ហៅ ណាណា បាន​បង្ហាញ​មុខ​គូ​ស្នេហ៍ ជាសាធារណៈ នៅលើបណ្តាញសង្គម Facebook រួចមក មិនទាន់បានប៉ុន្មាន ដង្ហើមផង នាងនិងគូស្នេហ៍ ក៏បានដឹកដៃគ្នា អូស​វ៉ា​លី​ឡើង​យន្តហោះ ទៅដើរលេង ស្ងាត់ៗ នៅប្រទេសថៃ តែពីរនាក់ បង្កើនភាពផ្អែមល្ហែម ជាមួយគ្នាកាន់តែខ្លាំងជាងមុន។

ដំណឹងនេះ វា​ដូច​ជា​មិនសូវ​ជា​មាន​ការចាប់អារម្មណ៌​ច្រើន​ពីសំណាក់​​មហាជន និង​ប្រិយមិត្ត​នោះ​ទេ ព្រោះ​តារាសំដែង​ក្មេង​ស្រស់​រូប​នេះ នៅ​មិន​អាន​មានឈ្មោះ​បោះ​សំលេង​ខ្លាំង​ខ្លា​ប៉ុន្មាន​នៅ​ឡើយ​ទេ។ តារាសំដែង​ចំនូលថ្មី​រូបនេះ ត្រូវ​បាន​ Looking Today ចុះ​ផ្សាយ​ថា កញ្ញា ណា​ណា បានសម្រេចចិត្តបើកចំហរ ពីទំនាក់ទំនងស្នេហា ក្រៅឆាករបស់នាង ជាមួយបុរសកំពូលស្នេហ៍ ដោយជារឿយៗ គេតែងតែឃើញ ពួកគេទាំងពីរ បណ្តើរគ្នាចូលរួមកម្មវិធី មិត្តភក្តិជាច្រើន ។ មិនតែប៉ុណ្ណោះថ្មីៗនេះ តារាសម្តែងមួយគូនេះ ក៏បានដឹកដៃគ្នា ឡើងយន្តហោះ ចេញទៅដើរលេង សាងភាពផ្អែមល្ហែមស្ងាត់ៗ តែពីរនាក់នៅក្រៅប្រទេស គេចវេសពីក្រសែភ្នែក អ្នកសារព័ត៌មានក្នុងស្រុក ព្រោះតែនាងមិនចង់ មានព័ត៌មាន ចុះផ្សាយពីរឿង ឯកជនរបស់នាង។

យ៉ាងណា​ក៏ដោយ ការមានជីវិត​ឯកជន​វា​មិន​មាន​អ្វី​ទាស់​ទេសម្រាប់​តារា​ទាំងឡាយ តែ​សកម្មភាព​របស់ពួក​គេ​នៅ​ទីសាធារណៈ​និងក្លាយ​ជា​ចុង​ប៉ាកា​របស់​អ្នក​សារពត៌មាន និង​ពន្លឺ​ភ្លើង ផ្លាស់ សម្រាប់​អ្នក​ប្រមាញ់​រូបភាព​នានា ដោយ​ហេតុ​នេះ ទើប​ធ្វើ​ឲ្យ​តារា​ល្បី​ឈ្មោះ​មួយ​ចំនួន​មិន​ដែល​បង្ហាញ​ទំនាក់​ទំនង​ឯកជន​របស់ខ្លួន​ឲ្យ​អ្នក​ណា​ឃើញ​ឡើយ៕

រូបភាព​៖ Looking Today

7740nanat.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved