រដ្ឋមន្ត្រី​ក្រសួង​កីឡា​​​ប្រទេស​ប្រេស៊ីល លោក Aldo Rebelo ​ដែល​ទទួល​បន្ទុក​រៀបចំ​ព្រឹត្តិការណ៍ FIFA World Cup 2014 និង Rio Olympic 2016 ​ប្រកាស​ឱ្យ​ដឹង​ថា​​លោក​ទំនង​ជា​ចុះចេញ​ពី​តំណែង​ក្នុង​ខែ​ធ្នូ​ចុង​ឆ្នាំ​២០១៣​នេះ ​ក្រោយ​កីឡដ្ឋាន​ត្រៀម​ទទួល​ World Cup ​ទាំង​១២​បញ្ចប់​ការ​សាងសង់​និង​ជួសជុល​រួចរាល់​១០០%។​

អត្ថបទ​៖ ប្រេស៊ីល អត់​ត្រូវ​គ្នា​​ជា​​មួយ​អគ្គ​​លេ​ខា​ធិការ FIFA

អ្នកនយោបាយ​សមាជិក​គណបក្ស​កុម្មុយនិស្ត​ប្រេស៊ីល (Brazilian Communist Party) ម្នាក់​នេះ​ ​និយាយ​ថា​លោក​នឹង​​បើក​ផ្លូវ​សម្រាប់​អ្នក​ថ្មី​​ដើម្បី​មក​ស្នង​ការងារ​របស់​លោក​៦​ខែ​មុន​ព្រឹត្តិការណ៍​បាល់ទាត់​​ជម្រើស​ជាតិ​ដ៏​ធំ​​បំផុត​លើ​លោក​ឈាន​មក​ដល់។ ម្យ៉ាងវិញទៀត ​បុរស​វ័យ​៥៧​ឆ្នាំ​រូប​នេះ​​បន្ថែម​ថា​ការ​លាលែង​នេះ​គឺ​ដើម្បី​ត្រៀម​ខ្លួន​​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង Sao Paulo ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​ក្រោយ។

អត្ថបទ​៖ ប្រទេស​ជាប់​ទៅ​ World Cup រក​ឃើញ​២១​ហើយ នៅ​សល់​តែ​១១ទៀត​ប៉ុណ្ណោះ

រដ្ឋមន្ត្រី​ក្រសួង​កីឡា​នៃ​ប្រទេស​ប្រេស៊ីល លោក Aldo Rebelo ​

គេ​នៅ​ចាំ​បាន​ថា​ ឆ្នាំ​ទៅ ​លោក Rebelo ​ធ្លាប់​មាន​ភាព​រកាំរកូស​​​យ៉ាង​ក្ដៅ​គគុក​ជាមួយ​​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​ (FIFA) ​លោក Jerome Valcke ដែល​រិះគន់​ថា​​​ប្រេស៊ីល​ធ្វើការ​យឺតយ៉ាវ​មិន​ទាន់​សភាពការណ៍។​ ​ជា​ការ​ឆ្លើយ​តប ​ពេល​នោះ លោក Rebelo បដិសេធ​មិន​ជួប​ជជែក​គ្នា​ជាមួយ​លោក Valcke ទេ ហើយ​ថែម​ទាំង​​ស្នើ​ទៅ​ FIFA ឱ្យ​ប្ដូរ​អ្នកតំណាង​​សម្រាប់​ធ្វើការ​ជាមួយ​ក្រសួង​កីឡា​ប្រេស៊ីល​ទៀត​ផង។​

អត្ថបទ​៖ អ៊ុយរុយហ្គាយ​ឈ្នះ​អាហ្សង់ទីន តែ​អ្នក​ជាប់​​គឺ​ឈីលី និង​អេក្វាឌ័រ (វីដេអូ)

លោក Rebelo ​ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​កីឡា​​កាល​ពី​ចុង​ឆ្នាំ​២០១១ ​ក្រោយ​ពេល​មិត្ត​រួម​បក្ស ​Orlando Silva ​ចុះចេញ​ពី​តំណែង​ទាំង​បង្ខំ​ដោយសារ​រង​ការ​ចោទ​ប្រកាន់​​​ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ៕