Breaking News
Loading...
Thursday, October 17, 2013

៣ជំហ៊ាន ផ្លាស់ប្តូរ​ Windows 8 ទៅជាភាសាខ្មែរ​យ៉ាងស្រួល


ពេល​ខ្លះ​អ្នក​ចង់​បាន​ភាសា​កណើត​ នៅលើ​កុំ​ព្យូទ័រ​ផ្ទាល់ខ្លួន​មែនទេ? ជាការពិត មានវិធីងាយ​ៗ​​ដែល​អាច​ឲ្យ​លោក​អ្នក​អាច​អាន​ភាសា​ខ្មែរ សម្រាប់​ Windows 8 យ៉ាងស្រួល។

តើត្រូវធ្វើ​ដូចម្តេច?

ជំហ៊ានទី១៖ ជាការងាយស្រួលណាស់ តែជាដំបូង​លោកអ្នក​ត្រូវ​ចូលទៅកាន់ អាស័យដ្ឋាន​នេះ ដើម្បីទាញ​យក​ភាសា​ខ្មែរ៖

http://windows.microsoft.com/en-us/windows/language-packs#lptabs=win8

បន្ទាប់មក​ត្រូវស្វែងរក​ ភាសាខ្មែរ ហើយចុចលើពាក្យថា Control Panel ពេលនោះ​វា​នឹងចាប់ផ្តើម​ទាញ​យក និងបញ្ចូល​ដោយស្វ័យ​ប្រវត្តិ។

ជំហ៊ានទី២៖ បន្ទាប់ពីបានបញ្ចូល​ជោគជ័យ​ហើយ សូមលោក​អ្នកចូលទៅកាន់ Control Panel -> Language -> ហើយចុច​ត្រង់ Advance Setting។ បន្ទាប់មកវានឹង​បង្ហាញ​ផ្ទាំង​ថ្មី​មូយ ដោយ​នៅប្រអប់ជ្រើស​រើស​ខាងលើ​គេបំផុត លោកអ្នក​នឹង​ឃើញ​ភាសា​ខ្មែរ។ សូមចុច​ប្រអប់ជ្រើសរើស រួច​រើស​យក​ភាសា​ខ្មែរ ហើយ​ចុច Save ។

ជំហ៊ានទី៣៖ ក្រោយពេលកំណត់​ភាសា​ខ្មែររួចរាល់ហើយ លោកអ្នក​អាច​ Sing Out រូច Sign In ចូលវិញ ពេលនោះ​វានឹង​ធ្វើ​ឲ្យ​លោក​អ្នក​ភ្ញាក់ផ្អើលព្រោះបានឃើញ ភាសា​ជាតិរបស់យើង នៅ​លើ​ផ្ទាំង Windows 8។

សូមរីករាយ​ជាមួយភាសាខ្មែរ​ទាំងអស់គ្នា​​​​...

9068nev.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved