Breaking News
Loading...
Thursday, October 17, 2013

សិស្សស្រីម្នាក់ត្រូវគេរំលោភ ហើយថតវីដេអូ បង្ហោះ តាម Instagram ទៀត


អាមេរិក៖ តាមប្រភពពត៌មានញ៉ូវយ៉កដេលីបានអោយដឹងថា សិស្សស្រីសាកល វិទ្យាល័យម្នាក់ត្រូវបានគេគេចាប់រំលោភ នៅតាមផ្លូវសាធារណៈនៅជិតសាកល វិទ្យាល័យ Athens រដ្ឋ Ohio សហរដ្ឋអាមេរិក។ ក្រុមជនល្មើសនោះមិនត្រឹមតែធ្វើ ការចាប់សិស្សស្រីនោះរំលោភទេ ពួកវាថែមទាំងថតរូបភាព និង វីដេអូ ហើយ បង្ហោះចែកចាយតាមបណ្តាញទំនាក់ទំនងសង្គម Twitter និង Instagram ទៀតផង។ រូបភាព និងវីដេអូនោះ ត្រូវបានអ្នកលេងបណ្តាញទំនាក់ទំនងសង្គម ចែកចាយបន្តគ្នា ជាច្រើន ព្រោះពួកគេគិតថាវាជាសកម្មភាពស្នេហារបស់យុវវ័យ ដោយពួកគេមិនដឹងថា វាជាករណីរំលោភ។ នារីរងគ្រោះអាច ផឹកស្រារហូដល់ ស្រវឹងលែងដឹងខ្លួន ទើបអាចអោយជនល្មើស មានឪកាសរំលោភនាង ប៉ុន្តែករណី ពិតប្រាកដ ក្រុមមន្ត្រីក្នុង តំបន់កំពុងធ្វើការស៊ើបអង្កេត។ ក្រោយពីបង្ហោះវីដេអូរំលោភលើ Instagram រួច Account ដែលមានឈ្មោះ Kal_vizuals ជាអ្នកបង្ហោះវីដេអូនោះ ត្រូវបានលុបចេញតែម្តង។

Khmer-note

athens17n-4-web

athens17n-3-web

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved