ក្លិប​កាំភ្លើង​ធំ Arsenal បាន​ក្ដោប​យក​ពាន​ទាំង​ពីរ​របស់ Premier League ​ប្រចាំ​ខែ​កញ្ញា ពោល​គឺ​ពាន​អ្នក​ចាត់ការ​ល្អ​បំផុត​ធ្លាក់​លើ​លោក Arsene Wenger ខណៈ​ពាន​កីឡាករ​ល្អ​​បំផុត​បាន​ទៅ Aaron Ramsey។

ក្រុម​កំពូល​តារាង​មួយ​នេះ បាន​ឈ្នះ​ទាំង​៤ប្រកួត​ក្នុង​ខែ​កញ្ញា លើ​ក្រុម​ Tottenham Hotspur, Sunderland, Stoke និង Swansea។ ជាមួយ​គ្នា​នេះ​ដែរ ខ្សែ​បម្រើ​សញ្ជាតិ​វែល Ramsey បាន​ស៊ុត​បញ្ចូល​ទី​បាន​៤គ្រាប់​ផង​ដែរ​​ក្នុង​ខែ​ដូច​គ្នា​នេះ (២គ្រាប់​បញ្ចូល​ទី​ Sunderland, ១គ្រាប់​ Stoke និង​១គ្រាប់ Swansea)។

Ramsey និង Wenger កាន់​ពាន​រង្វាន់​រៀង​ខ្លួន

កាល​ពី​ខែ​សីហា​វិញ ក្រុម​ហង្ស​ក្រហម Liverpool ក៏​បាន​ក្រសោប​យក​ពាន​ទាំង​ពីរ​នេះ​ដែរ ដោយ Brenden Rodgers ឈ្មោះ​ពាន​អ្នក​ចាត់ការ​ល្អ ចំណែក​ខ្សែ​ប្រយុទ្ធ Daniel Sturridge ឈ្នះ​ពាន​កីឡាករ​ល្អ។ ចុះ​ចំណែក​ខែ​តុលា​នេះ​​វិញ អ្នក​ចាត់ការ និង​កីឡាករ​រូប​ណា នឹង​ឈ្នះ​ពាន​នេះ?