Breaking News
Loading...
Wednesday, October 23, 2013

រដ្ឋមន្រ្តី​ក្រសួងវប្បធម៌ថ្មី គ្រោង​កោះ​ហៅ​​ តារា​ស្រី​ថត​រូប​សិចស៊ី ទៅ​ដុស​ក្អែល​ចេញ (Video Inside)


ប្រភព Lookingtoday

ភ្នំពេញ៖ ដោយសារតែ មួយរយៈចុងក្រោយនេះ មានតារាសម្តែង និងតារាចម្រៀងស្រីល្បីឈ្មោះ របស់ខ្មែរមួយចំនួនឧស្សាហ៍ សម្ញៃងថតបញ្ចេញភាពសិចស៊ី រួចយកទៅបង្ហោះ ជាសាធារណៈនៅ ក្នុងបណ្តាញទំនាក់ទំនង Facebook ដោយនៅក្នុង រូបនោះភាគច្រើន ថតបញ្ចេញល្វែងខាងលើ ស្ទើតែទាំងស្រុង ។ ទើបថ្មីៗនេះ លេចឮព័ត៌មានមកថា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលទើបឡើង កាន់តំណែងថ្មី គ្រោងនឹងកោះ ហៅតារាៗនោះ យកទៅអប់រំណែនាំ ដុសក្អែលចេញម្ដង។

បើយោងតាមប្រភព ពីមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមួយរូប បានបង្ហើបឲ្យដឹងថា ជាថ្មី ម្តងទៀតក្រសួងវប្បធម៌ កំពុងតែមាន គម្រោងនឹងហៅតារាៗ ស្រីដែលនិយម ចូលចិត្តថតរូប បញ្ចេញភាពស៊ិចស៊ី បែបស្រើបស្រាល បញ្ចេញល្វែងខាងលើ ស្ទើរតែទាំងអស់ យកទៅអប់រំណែនាំ ដើម្បីកុំឲ្យពួកគេបន្តថត រូបបែបនេះតទៅទៀត ព្រោះអាចប៉ះពាល់ដល់ វប្បធម៌ដ៏ផូរផង់របស់ខ្មែរ ជាពិសេសតម្លៃស្រ្តីខ្មែរ។

ប្រភពពីមន្ត្រីនៅក្រសួងវប្បធម៌ ដែលនិយាយសុំមិនបញ្ចេញឈ្មោះ បានប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា ក្រោយពីក្រសួង បានពិនិត្យឃើញថា ក្នុងមួយរយៈពេល ចុងក្រោយនេះ គឺមានតារាប្រុស-ស្រី របស់ខ្មែរ បានបង្ហោះរូបថត ជាច្រើនសន្លឹក ជាសាធារណៈ នៅក្នុងបណ្តាញទំនាក់ទំនង Facebook ដោយនៅក្នុងរូបនោះ ភាគច្រើន គឺថតឱបរឹតគ្នា បែបស្រើបស្រាល និងមានខ្លះទៀតថត បញ្ចេញល្វែងខាងលើ អាចនិយាយ បានថា ជាជាគំរូមួយ ដែលមិនល្អសម្រាប់ យុវជនជំនាន់ក្រោយ។

ប្រភពដដែលបានបន្តថា បច្ចុប្បន្ននេះ ខាងក្រសួងកំពុងតែ ប្រមូលរូបថតតារាទាំងនោះ ដោយពិនិត្យ និងកត់សម្គាល់ មើលទៅលើតារា ដែលគួរតែហៅទៅអប់រំ ដោយហេតុថា បើសិននៅ តែបណ្តោយបែបនេះ តទៅទៀត វាអាចធ្វើឱ្យប៉ះពាល់ ទៅដល់វប្បធម៌ និង ប្រពៃណីរបស់ខ្មែរ ។

គួររឭកថា គេសង្កេតឃើញថា មានតារាប្រុស-ស្រីរបស់ខ្មែរជាច្រើន បានធ្វើការប្រកួតប្រជែងគ្នា ក្នុងការថតរូបបញ្ចេញសាច់ភ្លៅ ដើមទ្រូង និងរូបឱបរឹតគ្នា បង្ហាញពីភាពស្រើបស្រាល ដែលមើលទៅ គួរឱ្យញាក់សាច់ ដើម្បីជាការទាក់ទាញ ប្រជាប្រិយភាព និង ធ្វើឲ្យកេរ្តិ៍ឈ្មោះ ឱ្យកាន់តែល្បី រហូតស្ទើរតែភ្លេចប្រពៃណីខ្លួន និងដើមកំណើតថា ខ្លួនមានប្រពៃណីបែបណា ហើយគួរតែស្លៀកពាក់ និងប្រកាន់ចរិកបែបណា។

មិនតែប៉ុណ្ណោះ ថ្មីៗនេះ ក៏មានមហាជនអ្នកគាំទ្រជាច្រើន បានធ្វើការរិះគន់ចំៗ ទៅលើតារាប្រុស-ស្រីរបស់ខ្មែរមួយចំនួន ដែលតែងតែបញ្ចេញភាព សិចស៊ីបង្អួតនៅលើ បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ដើម្បីរកប្រជាប្រិយភាព ដោយភ្លេចគិតពីប្រពៃណីជាតិខ្លួន៕

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved