​ខ្សែ​ប្រយុទ្ធ​  សុក ចាន់រស្មី ជា​ជន​​ចំណូល​ថ្មី​ក្នុង​​ក្រុម TriAsia Phnom Penh FC បាន​ចារ​ឈ្មោះ​ក្នុង​ប្រវត្តិសាស្រ្ត ​​នៅ​​វគ្គ​ជម្រុះ​ស្វែង​រក​ក្រុម​ឡើង​ទៅ​បង្រ្គប់​លីក​ បាន​មុន​គេ គឺ ​ខាង​អ្នក​ទាត់​បញ្ជូល​ទី​បាន​ច្រើន​ជាង​គេរហូត​ដល់ ៥ គ្រាប់​ម្នាក់​ឯង​ ត្រឹម​តែ ៣ ប្រកួត​ប៉ុណ្ណោះ​ ខណៈ​ក្រុម​របស់​ខ្លួន​ មិន​​ទាន់​ស្គាល់​រស់ជាតិ​ចាញ់ និង មិន​ទាន់​មាន​ក្រុម​ណា​ទាត់​បញ្ជូលទី​ក្នុង​វគ្គ​នេះ​នៅ​ឡើយ​ ពោល​គឺ​ មាន​ឈ្មោះ​ឡើង​ទៅ​លេង​លីក ២០១៤ ជាមួយ​ក្រុម អាស៊ីអឺរ៉ុប។

សុក ចាន់រស្មី (ក្រហម) ពេល​ប្រកួត​ជាមួយ ព្រឹទ្ធសភា ម្សិលមិញ

ខ្សែ​ប្រយុទ្ធ​ដែល​មាន​តម្លៃ​ខ្លួន​ប្រមាណ​ជា៣ពាន់​ដុល្លារ​ក្នុង​ការ​ប្ដូរ​ទ្រនំ​រូប​នេះ​បាន​បំពេញ​ចិត្ត​អ្នក​គាំទ្រ​ក្រុម TriAsia តាម​រយៈ​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី មិន​អស់​មិន​ហើយ ដោយ​ដំបូង​ឡើយ​ទាត់​បាល់​បញ្ជូលទី​ក្រុម​ខេត្ត​តាកែវ ៣ គ្រាប់​ម្នាក់​ឯង ​ខណៈ​ក្រុម​ទទួល​ជ័យជម្នះ​យ៉ាង​ត្រចេះត្រចង់ ៧ ទល់ ០។ ក្រោយ​មក​ទៀត បន្ថែម​គ្រាប់​បាល់​មួយ​គ្រាប់ ជួយ​ឱ្យ TriAsia មាន ៦ ពិន្ទុ​ក្នុង​ដៃ​ដោយ​ដណ្ដើម​បាន​​កៅអី​ឡើង​មក​លីក​មុន​គេ​ ពេល​យក​ឈ្នះ អាស៊ីអឺរ៉ុប ១ – ០

ថ្ងៃ​ប្រកួត​ចុង​ក្រោយ​ម្សិលមិញ​នេះ នៅ​មិន​អស់​ទាន់​អស់​​ចិត្ត​​ទៀត តារា​នាំ​សំណាង​ឱ្យ​លោក Daisuke Yoshioka ខាង​លើ បាន​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​នៅ​នាទី ៥៥ ខណៈ​មិត្ត​រួម​ក្រុម​របស់​គេ​ជនជាតិ​ជប៉ុន Shimizu Yuto បន្ថែម​គ្រាប់​​​ទី២ ឱ្យ TriAsia ឈ្នះ​ជា​លើក​ទី៣ លើ​ក្រុម​បាត​តារាង​ឆ្នាំ​ចាស់ ព្រឹទ្ធសភា ក្នុង​លទ្ធផល ២ – ០

លទ្ធផល Cambodian League 2014 ​(វគ្គ​ជម្រុះ)
ថ្ងៃ​ប្រកួត ម៉ោង គូ​ប្រកួត ទីកន្លែង​ប្រកួត
១២/១០/២០១៣​ ២ រសៀល​ អាស៊ីអឺរ៉ុប

២ – ០

ព្រឹទ្ធសភា ពហុ​កីឡដ្ឋាន​ជាតិ
៤ រសៀល​ តាកែវ ០ – ៧

TriAsia PPC

១៦/១០/២០១៣​ ២ រសៀល​ ព្រឹទ្ធសភា​

០ – ២

ខេត្ត​តាកែវ​
៤ រសៀល​

TriAsia

១ – ០

អាស៊ីអឺរ៉ុប​
១៨/១០/២០១៣​ ២ រសៀល​ អាស៊ីអឺរ៉ុប​

២ – ០

តាកែវ
៤ រសៀល

TriAsia

២ – ០

ព្រឹទ្ធសភា​

ចំណែក​ឯ​​លទ្ធផល​ប្រកួត​ចុង​ក្រោយ​​មួយ​គូ​ទៀត អាស៊ីអឺរ៉ុប បាន​យក​ឈ្នះ​ក្រុម​ខេត្ត​តាកែវ ២ – ០ ក្រោម​ថ្វី​ជើង​កីឡាករ សឿយ វិសាល​ នៅ​នាទី ​៣៧ និង កីឡាករ​ សារី ម៉ាត់​ណូ​រ៉ូ​ទីន​ នៅ​នាទី​៨៧ ដែល​ជា​ហេតុ​នាំ​ឱ្យ ក្រុម​ចំណាត់​ថ្នាក់​លេខ​៩ ឆ្នាំ​ចាស់​មួយ​នេះ​កើន ៣ ពិន្ទុ លើស​ក្រុម​តាកែវ និង ដណ្ដើម​កៅអី​ឡើង​ទៅ​លេង​លីក ២០១៤ តែ​ម្ដង។

អត្ថបទ​ពាក់ព័ន្ធ៖ TriAsia​ បោះ​ជិត​៣០០០​ដុល្លារ​ឲ្យ​ស្វាយរៀង​ នាំ​ សុក​ ចាន់រស្មី​ ចូល​ក្លិប​

សុក ចាន់រស្មី ធ្លាប់​ប្រកប​អាជីព​នៅ​ក្លិប​បាល់ទាត់​ខេត្ត​ស្វាយរៀង (ព្រះខ័នរាជ) ចំនួន ៧ ឆ្នាំ មុន​ផ្លាស់​ប្ដូរ​ក្លិប​​ទៅ TriAsia PPFC កាល​ពី​ថ្មីៗ នេះ។

ចំណាត់​ថ្នាក់​​នៃ​វគ្គ​ជម្រុះ​ក្រុម​ឡើង​ទៅ​លេង​លីក ២០១៤

R

Team

P

W

D

L

F

A

D/G

Pnt

១​

TriAsia PPFC

៣​

៣​

០​

០​

១០​

០​

១០​

៩​

២​

អាស៊ីអឺរ៉ុប​

៣​

២​

០​

១​

៤​

១​

៣​

៦​

៣​

ខេត្ត​តាកែវ

៣​

១​

០​

២​

២​

៩​

-៧​

៣​

៤​

ព្រឹទ្ធសភា

៣​

០​

០​

៣​

០​

៦​

-៦​

០​