Breaking News
Loading...
Saturday, October 12, 2013

បវរកញ្ញា​ចក្រវាល​សុំទោស​ចំពោះ​ចំពោះ​ការថតរូប​នៅ​ប្រាសាទ​Taj Mahal

ក្រុម​អ្នករៀបចំ​នៃ​កម្មវិធី​បវរកញ្ញា​ចក្រ​វាល​បានធ្វើការ​សុំទោស​ចំពោះ​ប្រទេស​ឥណ្ឌា​ដោយសារតែ​ការថតរូប​នៅ​ប្រាសាទ​Taj Mahal ដែល​នាំ​មានការ​ប្តឹង​ដល់​ប៉ូលិស និង​មាន​ការចោទប្រកាន់​ថា នាង Olivia Culpo បវរកញ្ញា​ចក្រវាល​នេះ​មិន​គោរព​ប្រាសាទ​ដ៏​ជាទី​គោរព​និង​ល្បី​នេះ​។​

នាង Olivia Culpo​បាន​ថត​នៅ​ប្រាសាទ​Taj Mahal​

​នាង Olivia Culpo អាយុ​២១​ឆ្នាំ ជនជាតិ​អាមេរិក​នេះ បាន​ទស្សនា​ប្រាសាទ​នេះ កាលពី​ថ្ងៃ​អាទិត្យ​មុន ក្នុង​ដំណើរ​កម្សាន្ត​ចំនួន​១០​ថ្ងៃ​នៅ​ប្រទេស​ឥណ្ឌា​។​

​ក្នុង​អំឡុង​ពេល​បាន​ទស្សនា​ប្រាសាទ​នេះ នាង​បាន​ឈរ​ឲ្យគេ​ថត​ដោយ​ពាក់​ស្បែងជើង​និង​បាន​អង្គុយ​លើ​ផ្ទាំង​ថ្ម​ជា​ទី​ដែល​ហាមឃាត់​។​

​នៅពេលនោះ ពួក​អ្នកថែរក្សា​ការពារ​នៅ​កន្លែង​នោះ បាន​ប្តឹង​ប៉ូលិស ពីព្រោះ ការ​ថតរូប​បែប​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បែបនេះ​​ត្រូវ​បាន​ហាមឃាត់​៕

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved