ថ្មីៗ​នេះ មាន​វីដេអូ​​ឃ្លិប​មួយ​​ដែល​មាន​រយៈ​ពេល​ជាង​ ៨​នាទី​​​​​​បាន​បង្ហាញ​សមត្ថភាព​​ធន់​​ដ៏អស្ចារ្យ​របស់​​​​ Moto X ​បាន​​​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ដល់​អ្នក​លេង​បណ្ដាញ​សង្គម Facebook ​​រាប់​ពាន់​នាក់។ ​ក្នុង​វីដេអូ​នោះ​ គេ​បាន​​​ធ្វើតេស្ត​​​ភាព​ធនដោយ​យក ទូរសព្ទ​មួយ​គ្រឿង​ម៉ាក​ Moto X ទៅ​កោសរូស​ដោយ​វត្ថុ​រឹង​មាន​ដូច​ជា​ កូន​សោ ឆូត​នឹង​កូន​កាំបិត និង​ចុង​ក្រោយ​ត្រូវ​បាន​ដំ​នឹង​ញញួរ។

អាន៖ មើល​វីដេអូ​រឿង​អួត​ទូរសព្ទ​គ្នា​នេះ​ហើយ ធានា​ថា​សើច​​ចុក​ពោះ​ជា​មិន​ខាន

ពិត​ជា​មិន​នឹក​ស្មាន​មែន ក្រោយ​ពី​ធ្វើតេស្ត​ចប់ ឃើញ​ថា Moto X ពុំ​មាន​ស្នាម​ឆ្កូត ឬ​បែកបាក់​បន្តិច​ឡើយ ហើយ​នៅ​តែ​អាច​ដំណើរការ​បាន​ជា​ធម្មតា។ គ្រាន់​តែ​វីដេអូ​មួយ​នេះ បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​លេង Facebook ចុច Like គាំទ្រ​រហូត​ជាង ៤ពាន់ Like និង​ចែកចាយ​តៗ​រហូត​ជាង ១ពាន់ share ឯ​ណោះ (គិត​ត្រឹម​តែ​ថ្ងៃ​​ទី​១០ តុលា​ល្ងាច​ម្សិលមិញ)៕ ជឿ​ឬ​មិន​ជឿ ក្រោយ​ពី​ទស្សនាវីដេអូ​ខាង​ក្រោម​នេះ​ហើយ ប្រិយ​មិត្ត​នឹង​បាន​ដឹង​ការ​៖



បន្ត​អាន​អត្ថបទ៖ អីចឹង​តើបាន​គេ​ហាម​ហើយ​ហាម​ទៀត​មិន​​ឲ្យ​និយាយ​ទូរសព្ទ​ពេល​ចាក់​សាំង

អាន​លក្ខណៈ​សម្បត្តិ​លំអិត​របស់ Moto X សូម ចុច​ត្រង់​នេះ

អត្ថបទ៖ ដារ៉ាឆានី
ប្រភព៖ facebook