Quick ​គឺ​ជា​ឈ្មោះ​ក្រុម​រាំ​ជនជាតិ​ន័រវែស​មួយ​ដែល​ឈរ​ជើង​​ក្នុង​ទីក្រុង​អូស្លូ។ ​ក្រុម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៦​​ ដោយ​បងប្អូន​ភ្លោះ​ Suleman និង​ Bilal Malik ​និង​មិត្តភ័ក្ដិ​កុមារភាព​របស់​ពួកគេ​ Nasir Sirikhan។

ក្រុម​នេះធ្លាប់​ឈ្នះ​ពានរង្វាន់​ជាតិ ​ពានរង្វាន់​អឺរ៉ុប ​និង​ពិភពលោក​ជា​ច្រើន​ ក្នុង​នោះ​ពួកគេ​គឺ​ជា​ជយលាភី​ពានរង្វាន់​ទូរទស្សន៍​ដ៏​ល្បីល្បាញ​ Norway’s Got Talent ឆ្នាំ ២០០៩ ​ទៀត​ផង។ ​នៅ​ឆ្នាំ ​២០១០ ​បងប្អូន​ភ្លោះ​ខាង​លើ​បាន​ឈ្នះ​មេដាយ​មាស​នា​ការ​ប្រកួត​ Hip Hop ពិភពលោក​​ជា​លក្ខណៈ​រាំ​គូ ​ខណៈ​សមាជិក​ម្នាក់​ទៀត​គឺ ​Nasir ​ទទួល​បាន​មេដាយ​ប្រាក់​​ផ្នែក​រាំ​ទោល។

អាន៖ រំលឹក​ប្រវត្តិ ​វីរ​សិល្បករ​ លោក​តា ស៊ីន ស៊ីសាមុត (Video)

Quick ​បាន​បើក​ស្ទូឌីយោ​ផ្ទាល់ខ្លួន​ឈ្មោះ​ថា ​QuickStyle ​ក្នុង​ឆ្នាំ​ ២០១០ ​ហើយ​ក៏​ជា​អ្នក​សិល្បៈ​​ដែល​មិន​ស្ថិត​ក្នុង​ផ្នែក​ចម្រៀង​មួយ​ក្នុង​ចំណោម​អ្នក​សិល្បៈ​ដ៏​កម្រ​ដទៃ​ទៀត​ដែល​​អាច​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ Sony Music។

ក្រុម​រាំ​ដ៏​មាន​ឈ្មោះ​បោះ​សំឡេង​នេះ​មិន​ត្រឹមតែ​សម្ដែង​ទូទាំង​ប្រទេស​របស់​ពួកគេ​តែ​ម៉្យាង​ទេ​ ​ពួកគេ​​ក៏​​បំពេញ​បេសកកម្ម​សម្ដែង​នៅ​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​ផង​ដែរ។

​ចង់​ដឹង​ថា ​ពួកគេ​សម្ដែង​អស្ចារ្យ​ប៉ុណ្ណា​សូម​មើល​វីដេអូ​ពួកគេ​សម្ដែង​ក្នុងពិធី​រាំ​​ The Big Groove ប្រចាំ​ឆ្នាំ ​2013 ​នៅ​សាល​មហាសន្និបាត​ Suntec ​ប្រទេស​សិង្ហបុរី​ខាងក្រោម៖