Breaking News
Loading...
Wednesday, October 2, 2013

ការប្រកួតយប់នេះ យកក្រុមមេឃខៀវ Man CITY រឺ ក្រុម Bayern?


នារាត្រីយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បហ៍នេះ មានការប្រកួតខ្នាតធំមួយគូ ដ៏ជក់ចិត្តដិតអារម្មណ៍ ក្នុងការប្រកួតបាល់ទាត់ក្របខ័ណ្ឌកំពូលរបស់ទ្វីបអឺរ៉ុប ឆែមពានលីក នោះគឺក្រុមមេឃខៀវ Man CITY របស់ចក្រភពអង់គ្លេស នឹងបើកទ្វារកីឡាដ្ឋាន Etihad Stadium របស់ខ្លួនដើម្បីស្វាគមន៍ ក្រុមយក្សមកពីប្រទេសអាឡឺម៉ង់ Bayern Munchen វេលាម៉ោង ១នឹង៤៥នាទីរំលងអាធ្រាតយប់នេះ។

ស្ថិតនៅពូល D ដែលមានសមាសភាពក្រុមទាំងពីរ រួមជាមួយក្រុមពីរទៀត ដូចជា CSKA Moskva របស់រុស្សីនិងក្រុម Viktoria Plzen របស់សាធារណៈរដ្ឋឆែក។ ក្នុងនោះការប្រកួតជម្រុះក្នុងពូលកន្លងមកនោះ គឺក្រុម Man CITY និងក្រុម Bayern សុទ្ធតែយកជ័យជម្នះ និងទទួលបាន៣ពិន្ទុរៀងៗខ្លួន ដោយបច្ចុប្បន្ននេះ ក្រុម Bayern ស្ថិតនៅលំដាប់លេខ១ក្នុងពូល តាមពីក្រោយដោយក្រុម Man CITY ដែលមានពិន្ទុ និងគ្រាប់បាល់ស៊ុតបញ្ចូលទីស្មើៗគ្នា។


ងាកមកមើលការប្រកួតទាំងប្រាំប្រកួតកន្លងទៅរបស់ក្រុមទាំងពីរនោះ ក្រុម Bayern Munchen ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Pep Guardiola គឺមិនដែលស្គាល់ពាក្យថាចាញ់ ដោយ៥ប្រកួតចុងក្រោយគឺឈ្នះទាំងអស់ ដែលបច្ចុប្បន្នកំពុងតែស្ថិតនៅលំដាប់លេខ ២ ក្នុងតារាង German Bundesliga ខណៈការប្រកួតទាំង ៥ចុងក្រោយរបស់ក្រុមមេឃខៀវ Man CITY របស់អង់គ្លេសវិញនោះគឺដូចជាយ៉ាប់យឺន ដោយឈ្នះ៣ប្រកួត ស្មើមួយ និងចាញ់មួយ ដោយឥឡូវកំពុងតែស្ថិតនៅលំដាប់លេខ ៧ ក្នុងតារាង English Premier League។


គួរបញ្ជាក់ផងដែរថា ក្រុមទាំងពីរនេះធ្លាប់មានប្រវត្ថិជួបគ្នាចំនួន ៣ដងរួចមកហើយដោយ Bayern យកឈ្នះ ២ដង ខណៈ Manchester CITY វាយបកយកឈ្នះបានមួយដងវិញនោះ។


តារាងលទ្ធផលការប្រកួតម្សិលមិញ


តារាងការប្រកួតយប់នេះ


តើប្រិយមិត្តយល់ថា រវាង Man CITY និង Bayern តើក្រុមណានឹងឈ្នះក្នុងការប្រកួតយប់នេះ?

ដោយ RoMeo

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved