Breaking News
Loading...
Saturday, October 12, 2013

៧ ចំណុច​ដើម្បី​រក្សា​ថាមពល​ថ្ម​លើ iOS 7


គិត​មក​ដល់​ពេល​នេះ ប្រហែល​ជា iDevice របស់​មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា​ Update ឡើង​ទៅ iOS7 អស់​ហើយ។ ​ដោយ​សារ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​មាន​បញ្ហា​​ថាមពល​ថ្ម ទំព័រ​នេះសូម​បង្ហាញ​ពី​វិធី​ ៧ ចំណុច​ដើម្បី​​រក្សា​ថាមពល​ថ្ម។ ចង់​ដឹង​ថា​មាន​អី​ខ្លះ​អត់?

 

iphone-5c1

 

១.បិទ​ Background App Refresh
ក្នុង iOS 7 គឺ​មាន​ Feature ថ្មី​មួយ​ហៅ​ថា Background App Refresh មាន​មុខងារ​ Refresh Background លើ​ទូរសព្ទ​របស់​អ្នក នៅ​ពេល​ដែល​អ្នក​ប្រើ​អ៊ីនធឺណិត តាម​រយៈ​ Wi-Fi ឬ​ក៏ cellular។ ដូច្នេះ​ប្រសិន​បើ​អ្នក​បិទ​មុខងារ​មួយ​នេះ ការ​ខ្ចះខ្ជាយ​ថាម​ពល​ថ្ម​នឹង​កាត់​បន្ថយ​បាន​ខ្លះ​ដែរ។

 

1

ដើម្បី​បិទ​ចំណុច​នេះ ​សូម​ចូល​ទៅកាន់ Settings > General > Background App Refresh

 

២. បិទ​ Location-Tracking Apps
កម្មវិធី​មួយ​ចំនួន​ដូច​ជា Google Maps , Twitter , Facebookឬ​ក៏ iOS កាមេរ៉ា តែង​តែ​ចាប់​យក​ទីតាំង​ទូរសព្ទ​យើង​រាល់​ពេល​វេលា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ក៏​អាច​បិទ​ចំណុច​នេះ​ផង​ដែរ។ ដើម្បី​បិទ​សូម​ចូល​ទៅ​កាន់ Settings > Privacy > Location Services។ មិត្ត​អ្នក​អាន​អាច​បិទ​កម្មវិធី​ទាំង​អស់ ឬ​ក៏​កម្មវិធី​មួយ​ចំនួន​ដែល​មាន​មុខងារ​ចាប់​យក​ Location នេះ។

 

៣. Parallax

3

មុខ​ងារ​ថ្មី​មួយ​ទៀត​ក្នុង iOS 7 គឺ​ Wallpaper អាច​លោត​ផ្លាស់​ប្ដូរ​បាន​នៅ​ខាង​ក្រោយ​ផ្ទាំង​កម្មវិធី​ផ្សេងៗ។ Feature នេះ​ថ្មី​ហើយ​ធ្វើ​ឱ្យ​ទូរសព្ទ​​អ្នក​ប្លែក​ពិត​មែន ប៉ុន្តែ​វា​អាច​ស៊ី​ថាម​ពល​ថ្ម​ទូរសព្ទ​អ្នក​ក៏​មិន​ណយ​ដែរ។

ចំណុច​នេះ​អ្នក​អាច​ចូល​ទៅ​កាន់ Settings > General > Accessibility and click Reduce Motion to “on.”
៤. Automatic Updating

កាន់​តែ​ពិសេស​ជាង​មុខ រាល់​កម្មវិធី​ដែល​អាច​ Update បាន អ្នក​ប្រើប្រាស់​ទាំង​អស់​មិន​ចាំ​បាច់​ចុច​ Update ឡើយ គឺ​វា​នឹង​ Update ដោយ​ខ្លួន​ឯង នៅ​ក្នុង iOS 7។ Update ហើយ​ Download ដោយ​មិន​ដឹង​ខ្លួន​ចឹង គឺ​វា​ស៊ី​ថាមពល​ថ្ម​ណាស់ ដូច្នេះ​ដើម្បី​បិទ​សូម​ចូល​ទៅ Settings > iTunes and Apple Store and uncheck the Updates option

 

៥. បិទ AirDrop

AirDrop ជា​មុខ​ងារ​មួយ​អាច​ឱ្យ​អ្នក​ប្រើប្រាស់​ទាំង​អស់​ចែក​រំលែក​​ឯកសារ​ផ្សេងៗ​នៅ​ក្នុង​ Network ​តែ​មួយ ហើយ​ជា​ទូទៅ​វា​តែង​តែ​បើក​ជានិច្ច។ ដើម្បី​បិទ​មុខ​ងារ​នេះ គ្រាន់​តែ​ចូល​ទៅ​កាន់ Control Center ហើយ​ចុច​វា​ទៅ​ជា​ការ​ស្រេច។

 

៦.បន្ថយ​ពន្លឺ​អេក្រង់
ចំណុច​នេះ​ដូច​ជា​មិន​ចាំបាច់​និយាយ​ច្រើន​ទេ ព្រោះ​ថា​អ្នកណាៗ​ក៏​ដឹង​ចំណុច​នេះ​ដែរ។ ចូល​ទៅ settings > Wallpapers & Brightness បិទ Auto-Brightness ឬ​ក៏​បន្ថយ​ដោយ​ខ្លួន​ឯង។

 

>> ៦​ចំណុច​ប្រើ​​ Google Search ឱ្យ​មាន​ប្រសិទ្ធភាព>>
៧. Spotlight
Spotlight Search នៅ​ទំព័រ​មួយ​ណា​ក៏​អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​ស្វែង​រក​កម្មវិធី​បាន​ដែរ ដូច្នេះ​មុខ​ងារ​មួយ​នេះ​ក៏​អាច​ជា​មូលហេតុ​ធ្វើ​ឱ្យ​ថាមពល​ថ្ម​ទូរសព្ទ​របស់​អ្នក​កាន់​តែ​ថយទៅៗ​ដែរ ព្រោះ​ថា​ពេល​យើង​ប្ដូរ​ទៅ​ទំព័រ​មួយ​ទៅ​ទំព័រ​មួយ Index នៃ​ Data ក៏​ផ្លាស់​ប្ដូរ​ទៅ​តាម​នោះ​ដែរ។

 

7

ចូល​ទៅ Settings > General > Spotlight Search បិទ​អ្វី​ដែល​ចាំ​បាច់​ដូច​ជា event និង podcasts ជាដើម
កុំ​ភ្លេច​សាក​ល្បង​ទាំង​អស់​គ្នា​ណា៎ ! ក្រែង​អាច​ធ្វើ​ឱ្យ​មាន​ថ្ម​លេង​ហ្វេសបុក​បានយូរ​ជាង​នេះ :P
ដោយ nob70
ប្រភព៖ mashable

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved