Breaking News
Loading...
Friday, October 18, 2013

Galaxy S5 បំពាក់មុខងារស្កែនភ្នែកសំរាប់ដោះសោរ?


តាមប្រភពពត៌មានបរទេសបានអោយដឹងថា ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងតែអភិវឌ្ឍន៍មុខងារ សុវត្ថិភាពថ្មីមួយ ដែលល្អប្រសើរជាង iPhone 5S ទៅទៀត។ មុខងារសុវត្ថិភាពថ្មីនេះអនុញ្ញាត្តិអោយអ្នកប្រើប្រាស់ធ្វើការដោះ សោរ រឺបញ្ជាទិញកម្មវិធីក្នុង Store ដោយការស្កែនគ្រាប់ភ្នែក ហើយមុខងារថ្មីនេះនឹង បំពាក់លើ Galaxy S5។ តាមប្រភព ពត៌មានបានបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹង ដាក់បង្ហាញ Galaxy S5 នៅថ្ងៃទី១ ខែឧសភា ឆ្នាំក្រោយ ប៉ុន្តែកាលបរិច្ឆេទ ដាក់ បង្ហាញត្រូវបានប្តូរមកដាក់បង្ហាញនៅក្នុងខែមករាវិញ ក្នុង ព្រឹត្តិការណ៍ពិពណ៌ CES 2014 នៅប្រទេសជប៉ុន។ រងចាំមើល ទាំងអស់គ្នាថា តើមុខងារស្កែនភ្នែកនេះ មានលក្ខណៈប្រសើរ ជាងមុខងារស្កែនក្រយ៉ៅដៃរឺយ៉ាងណា?

Khmer-note

gsmarena_001

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved