Breaking News
Loading...
Friday, October 18, 2013

វីដេអូ៖ ទាញទម្លាក់នារីម្នាក់ដែលកំពុងធ្វើដំណើរអោយធ្លាក់ពីលើម៉ូតូ រនាលពេញផ្លូវ!


រឿងរ៉ាវប្លែកៗជាច្រើន ត្រូវបានគេបង្ហោះ និងចែកចាយព្រោងព្រាត ក្នុងរយៈពេលដ៏ខ្លី ដើម្បីរួមចំណែក និងផ្តល់ព័ត៌មានអោយគ្នាទៅវិញទៅមក ទាន់ពេលវេលា។ ក្នុងនោះ ហេតុការណ៍ចម្លែកៗ និងមិននឹងស្មានដល់ជាច្រើន រមែងតែងកើតឡើងនៅប្រទេសចិន ពោលគឺមិនដែលចេះចប់សោះឡើយ អស់ពីមួយរឿងគឺចូលមួយរឿងទៀតហើយ។

ហេតុដូចនេះហើយ ទើបថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងហ្វេសប៊ុក បានលេចចេញនូវវីដេអូចម្លែកមួយទៀតហើយ ដែលប្រិយមិត្តជាច្រើន បាននាំគ្នាបង្ហោះ និងចែកចាយយ៉ាងច្រើនសម្បើម កន្លងទៅនេះ។

វីដេអូដែលមានរយៈពេល ៣០វិនាទីមួយនេះ បានបង្ហាញពីសកម្មភាពរបស់បុរសម្នាក់ ដែលកំពុងបើកម៉ូតូមួយគ្រឿងស្របដំណើរគ្នា ជាមួយនារីម្នាក់ទៀតដែលកំពុងធ្វើដំណើរនោះ ក៏ស្រាប់តែញ៉ាំឆ្អែតអត់ការងារធ្វើ ទាញទម្លាក់នារីនោះពីលើម៉ូតូ ដួលត្រណាត់ត្រណែង រនាលពេញផ្លូវគួរអោយអាណិតអាសូរជាពន់ពេក។

ទោះជាយ៉ាងណាក៏ដោយ មានប្រិយមិត្តជាច្រើនបានបញ្ចេញមតិខឹងសម្បារជាខ្លាំង ទៅលើទង្វើរបស់បុរសម្នាក់នោះ ដែលខ្លួនជាប្រុសបែរជាទៅធ្វើបាបនារី ដែលទន់ខ្សោយ ហើយខ្លះទៀតក៏បានជេរប្រទិចដាក់បណ្តាសារទៅលើបុរសនោះទៀតផង។

គួរបញ្ជាក់ផងដែរថា គ្មាននរណាអាចដឹងពីមូលហេតុ ដែលនាំអោយបុរសនោះ នៅសុខៗទៅទាញទម្លាក់នារីរងគ្រោះនោះទេ ប្រាកដជាមានហេតុ ទើបមានផលកើតឡើងបែបនេះ!




បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះវីដេអូនេះ?


ដោយ RoMeo

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved