Breaking News
Loading...
Tuesday, October 8, 2013

ក្លាយ​ជា​មហា​សេដ្ឋី​ដោយ​មិន​ដឹង​ខ្លួន​ ព្រោះ​តែ​ធនាគារ Error


បុរស​ម្ចាស់​ភោជនីយដ្ឋាន​ម្នាក់​ពេល​ទៅ​ពិនិត្យ​គណនី​ក្នុង​ធនាគារ​របស់​ខ្លួន​ស្រាប់​តែ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​។​ លោក​Reggie Theus រស់​នៅ​ក្នុង​រដ្ឋ​Texas​ បាន​ក្លាយ​ជា​មហា​សេដ្ឋី​ដោយ​សារ​តែ​ខាង​ធនាគារ​មាន​បញ្ហា​បច្ចេកទេស​ ធ្វើ​ឲ្យ​ទឹក​ប្រាក់​ក្នុង​គណនី​របស់​គាត់​កើន​ឡើង​ដល់​ជាង​៤​ពាន់​ ពាន់​លាន​ដុល្លារ​។

 

>> ចុច​នៅ​ទី​នេះ​ដើម្បី​អាន  តារា​បង្ហាញ​ម៉ូដ​រុស្ស៊ី​ចូល​ប្លន់​ធនាគារ(វីដេអូ​)

 

article-2443656-188443B700000578-425_634x437លោក​ Theus​​ពេល​ដែល​ដឹង​ថា​បាន​ក្លាយ​ជាមហា​សេដ្ឋី​ នៅ​តែ​បន្ត​មុខ​របរ​របស់​លោក​

នៅ​ពេល​ដែល​គេ​សួរ​ថា​ តើ​លោក​នឹង​ធ្វើ​អ្វី​ជាមួយ​ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ​ លោក​  Theus​បាន​និយាយ​ថា​លោក​នឹង​យក​ប្រាក់​មួយ​ចំនួន​ទៅ​ជួយ​សង​បំណុល​របស់​រដ្ឋ​។ លោក​បាន​បង្ហាញ​អារម្មណ៍​រំភើប​និង​ភ្ញាក់​ផ្អើល​ជា​ទី​បំផុត​នៅ​ពេល​ដែល​គណនី​ធនាគារ​របស់​លោក​មាន​ប្រាក់​ច្រើន​បែប​នេះ​ ហើយ​លោក​ស្ទើរ​តែ​មិន​ជឿ​នឹង​ភ្នែក​របស់​លោក​ទៀត​ផង​។

article-2443656-188443D700000578-99_634x436

 

>> ចុច​នៅ​ទី​នេះ​ដើម្បី​អាន  ​​កូន​ស្រី​​សេដ្ឋី​​ធ្លាក់​ខ្លួន​ជា​អ្នក​សុំ​ទាន​​មាន​សម្រស់​​ស្អាត​ជាង​គេ​លើ​លោក

 

ទោះ​ជា​យ៉ាង​ណា​ ខាង​ធនាគារ​បាន​ផ្ញើ​សារ​មក​ប្រាប់​លោក Theus​ ពី​បញ្ហា​កំហុស​បច្ចេកទស​នេះ​ និង​បាន​ដក​ហូត​ទឹក​ប្រាក់​ចំនួន​ ៤​ពាន់​ ពាន់​លាន​ដុល្លារ​ពី​ក្នុង​គណនី​របស់​លោក​ ទោះ​បី​ជា​លោក​ធ្លាប់​និយាយ​ថា​ លោក​នឹង​ចំណាយ​ប្រាក់​សម្រាប់​ជួយ​ដោះ​បំណុល​រដ្ឋ​ក៏​ដោយ​។

 

article-2443656-188443BF00000578-388_634x369


ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved