Breaking News
Loading...
Tuesday, October 8, 2013

កាត់បន្ថយ​​​បរិភោគ​​​សាច់ក្រហម ​​​អាចទប់ស្កាត់​​​ជម្ងឺមហារីក​​​ពោះវៀនធំ


យោងតាម​​​របាយការណ៍​​​ពាក់ព័ន្ធបាន​​​បង្ហាញថា ៖ មហារីកពោះវៀនធំ បូករួមមហារីកពោះវៀនបត់ និងមហារីក​​​ពោះវៀនត្រង់ ជាប្រភេទ​​​មហារីកកាច​​​ដែលអត្រា​​​កើតឡើង​​​កើនខ្ពស់ជាងគេ។ វេជ្ជបណ្ឌិតនៃ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក សូមក្រើនរំលឹកលោកអ្នកថា នៅបណ្តាទីក្រុងសេដ្ឋកិច្ចរីកចម្រើនដូចជាសៀងហៃ ប៉េកាំង ក្វាងចូវ អត្រាកើតជម្ងឺមហារីកពោះវៀនធំកាន់តែខ្ពស់ នេះមកពីបរិភោគអាហារកាន់តែបរិបូរណ៍ ហើយការបរិភោគសាច់ក្រហមហួសកម្រិត។

រូបភាព មន្ទីរពេទ្យ​​​ក្វាងចូវទំនើប​​​ផ្នែកមហារីក

រូបភាព មន្ទីរពេទ្យ​​​ក្វាងចូវទំនើប​​​ផ្នែកមហារីក

មហារីកពោះវៀនធំ ជាជម្ងឺ​​​មហារីកប្រភេទ​​​ពាក់ព័ន្ធការ​​​រស់នៅ​យ៉ាង​​​ជិតស្និទ្ធ។ បើសិនអ្នក​​​ចូលចិត្តបរិភោគ​​​សាច់ក្រហម​​​រយៈពេលវែង ដូចជា​​​សាច់គោ សាច់ជ្រូក សាច់ពពែ គ្រឿងក្នុងសត្វ ដែលជាប្រភេទ​​​អាហារមាន​​​សារធាតុ​​​ខូលេស្ទឺរ៉ូល​​​ខ្ពស់ អាចបង្កើន​​​ហានិភ័យខ្ពស់​​​ក្នុងការកើតមាន​​​ជម្ងឺមហារីក​​​ពោះវៀន។ ពីព្រោះ​​​ខ្លួនប្រាណមនុស្ស​​​នៅពេលរំលាយ​​​អាហារមាន​​​សារធាតុ​​​ខូលេស្ទឺរ៉ូលខ្ពស់ទាំងនេះ អាចបង្កើត​​​សារធាតុ​​​កាកសំណល់អាស៊ីត​​​ប្រម៉ាត់និង​​​កាកសំណល់​​​ខូលេស្ទឺរ៉ូល​​​កាន់តែច្រើន និងបង្កើន​​​មេរោគដែលមិនត្រូវការខ្យល់អាកាសកាន់តែច្រើននៅក្នុងពោះវៀន ហើយសារធាតុ​​​ទាំងនេះអាចរំញោចខ្លាំងក្លា​​​ដល់ដុំសាច់នៅលើ​​​សន្ទះស្អិតពោះវៀន។ បើសិននៅតែមិនកែទម្លាប់បរិភោគ​​​អាហារសាច់ក្រហមហួសកម្រិត ឆ្លងកាត់ការរំញោច​​​និងវិវដ្តពី៥ទៅ១០ឆ្នាំ ដុំសាច់ក្រពេញនៅលើសន្ទះ​​​ស្អិតពោះវៀនអាច​​​ក្លាយជាដុំមហារីក ទីបំផុតក្លាយជាជម្ងឺមហារីកពោះវៀន។

ដូច្នេះចំពោះអ្នកដែលចូលចិត្ត​​​បរិភោគសាច់ក្រហមច្រើន​​​គួរពិចារណាអំពីសុខភាព កាត់បន្ថយបរិមាណ​​​បរិភោគសាច់ជាបណ្តើរៗ ព្រមពេលនោះគួរបរិភោគបន្លែ​​​ស្រស់គ្រប់ប្រភេទអោយបានច្រើន ជាពិសេសបន្លែប្រភេទសណ្តែក ព្រមទាំងបង្កើនបរិមាណបរិភោគ​​​ផ្លែឈើដែលមានប៉ូតាស្យូមខ្ពស់ដូចជាផ្លែចេក នេះមានប្រយោជន៍​​​ទប់ស្កាត់ការរក្សាទុកនិងបង្កប្រែក្លាយនៃ​​​សារធាតុមហារីកក្នុងខ្លួនប្រាណ ការបរិភោគអាហារមានជាតិសរសៃ​​​ច្រើនអាចជម្រុញចលនាពោះវៀន កាត់បន្ថយផលប៉ះពាល់របស់​​​សារធាតុមហារីកទៅលើជញ្ជាំងពោះវៀន។

ពាក្យចាស់ពោលថា ៖ ជម្ងឺចូលមកតាមមាត់ ការកែប្រែទម្លាប់​​​បរិភោគអាចនឹងកាត់បន្ថយ​​​ហានិភ័យកើតជម្ងឺមហារីក​​​ពោះវៀនធំជាអតិបរិមា។ ម្យ៉ាងទៀត ការពិនិត្យក្នុង​​​ដំណាក់កាលដំបូង​​​ជាប្រចាំកាន់តែមានប្រសិទ្ធភាព​​​ទប់ស្កាត់ការកើតជម្ងឺមហារីក បង្កើតឱកាសល្អក្នុងការ​​​ព្យាបាលប្រកបដោយ​​​ប្រសិទ្ធភាពខ្ពស់។ ក្នុងនោះការឆ្លុះពោះវៀនជាវិធី​​​មានប្រសិទ្ធិភាពបំផុតក្នុងការពិនិត្យ​​​ជម្ងឺមហារីកពោះវៀន។ វេជ្ជបណ្ឌិតផ្តល់ដំបូន្មានដល់​​​មហាជនទាំងអស់ថា ក្រោយអាយុ៥០ឆ្នាំគួរធ្វើការពិនិត្យ​​​ឆ្លុះពោះវៀនក្នុងពេល៥ឆ្នាំម្តង។ ជំពូកមនុស្សដែលក្នុងគ្រួសារមាន​​​ប្រវត្តិកើតជម្ងឺមហារីកពោះវៀនគួរ ទទួលការពិនិត្យមហារីកពោះវៀន​​​ចាប់ពីអាយុប្រហែល៤០ឆ្នាំ ជាមធ្យមគឺរៀងរាល់៣ឆ្នាំទៅ៥ឆ្នាំពិនិត្យម្តង។

អ្នកឯកទេសនៃមន្ទីរពេទ្យក្វាង​​​ចូវទំនើបផ្នែកមហារីកបានរំលឹកថា  ៖ ក្នុងជីវភាពប្រចាំថ្ងៃត្រូវប្រុង​​​ប្រយ័ត្នលើរបបអាហារ កំណត់ពេលវេលាថែទាំសុខភាព​​​នឹងអាចការពារការកើតឡើងនៃជម្ងឺមហារីក​​​ពោះវៀនធំបានយ៉ាងមានប្រសិទ្ធភាព។

អត្ថបទដោយ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

ប្រភពពី៖​ www.healthcambodia.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved